ទឹកចិត្តល្អណាស់! ព្រោះតែក្តីអាណិត ស្រីអូន បានជូនលុយទៅលោកអ៊ំសម្រាប់ព្យាបាលខ្លួនយ៉ាងច្រើន…

ហ្វេសប៊ុក ៖ ក្រោយពីទទួលដំណឹងថា លោកពូប៉ូលីស​សម្រួលចរាចរណ៍ នៅខណ្ឌច្បារអំពៅ ធ្លាក់ខ្លួនមានជំងឺ ហើយចូលសម្រាកនៅមន្ទីរពេទ្យនោះ បានធ្វើឲ្យមហាជនជាច្រើន មានចិត្តអាណិត ដល់លោកពូ ជាខ្លាំង ព្រោះថាធ្លាប់តែឃើញលោកពូ គាត់ធ្វើការ និងជួយសម្រួលដល់បងប្អូនឲ្យបានធ្វើដំណើរងាយស្រួល ទៅវិញទៅមក ដោយមិនគិតពីការនឿយហត់អ្វីឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានៅមុននេះបន្តិចបើយោងទៅតាមគណនីហ្វេសប៊ុករបស់ « ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon » បានបង្ហោះបែបនេះថា ៖ « នាងខ្ញុំស្រីអូននិងស្វាមីបានជូនថវិការ 20,000,000រៀល (5000$ )ដល់លោកពូ រស់ហ៊ន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេីយត្រូវបញ្ជូនជាបន្ទាន់ទៅព្យាបាលនៅប្រទេសថៃ។ក្នុងជីវភាពដែលកំពុងខ្វះខាតរបស់លោកពូ ក្មួយស្ដាប់ហេីយពិតជាអាណិតលោកពូណាស់ក៏សំរេចចិត្តជួយលោកពូភ្លាមៗលោកពូហត់នឿយណាស់ក្នុងការបំពេញការងារនេះ តែគាត់ពិតជាស្រលាញ់ការងារនេះណាស់ក្មួយនៅរង់ចាំស្តាប់ដំណឹងពីលោកពូរហូតជូនពរលោកពូឆាប់ជាផងណាកូនៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពូកំពុងព្រួយបារម្ភណាស់រួមទាំងក្មួយនិងបងប្អូនខ្មែរផងដែរធ្លាប់តែឃេីញលោកពូនៅច្បារអំពៅ តែឥលូវមិនឃេីញលោកពូទៀតសោះហឹម ជូនបុណ្យផងបងប្អូនខ្មែរ សំរាប់បងប្អូនដែលចង់ជួយលោកពូអាចទាក់ទងកូនលោកពូបាន 017 795957 លោកពូមានជំងឺសាច់ដុះក្រោមថ្លេីម ឥលូវកំពុងតាមដានថាជំងឺនេះប៉ះពាល់ដល់ថ្លេីមកំរិតណា សូមអោយគ្រប់យ៉ាងល្អផងចុះ កុំអោយធ្ងន់ធ្ងរអី »៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment