តារាចម្រៀង អ៊ីវ៉ា រឭកម្ដាយចែកឋានច្រើនឆ្នាំថែមផ្ដាំមហាជនដែលមានឱកាសសូមកុំមើលរំលងសងគុណ (មានវីដេអូ)

រាជធានីភ្នំពេញ៖ កញ្ញា អ៊ីវ៉ា ជាតារាចម្រៀងស្រីម្នាក់ ដែលទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេស បទចម្រៀងនីមួយៗរបស់នាងពិតជាពីរោះ មិនថាបទមនោសញ្ចេតនា ឬញាក់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលពីជីវិតឯកជននាងវិញ ក្រោយនាងមានភាពល្បីល្បាញ និង ជោគជ័យគ្រប់សព្វបែបយ៉ាង បែរជានាងបាត់បង់ម្ដាយទៅវិញដោយម្តាយរបស់នាងបានទទួលមរណភាព អស់រយៈពេលជាច្រើនឆ្នាំមកហើយតែនាងនៅតែនឹករឭកដល់អ្នកម្តាយគ្រប់ពេលគ្រប់វេលាគ្មាននាទីណានឹងអាចបំភ្លេចបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ៊ីវ៉ា ក៏បានបង្ហោះសារយ៉ាងសោកសៅ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “អ្នកមានគុណទាំង២គឺជាកម្លាំងចិត្តជាអ្នកមើលថែជាអ្នកផ្តល់ប្រឹក្សា តែតាំងពីបាត់អ្នកម្តាយរួចមក ប្រៀបដូចបាត់ដៃម្ខាងចឹង អារម្មណ៍ពេលនេះពិតជានឹករឭក សោកស្តាយ និងអាណិតអ្នកម្តាយខ្លាំងណាស់ បើអ្នកទាំងអស់គ្នានៅមានឱកាសចូលមើលថែ យកចិត្តទុកដាក់ជាមួយអ្នកមានគុណទាំង២ ជៀសវាងមានការសោកស្តាយដូចនាងខ្ញុំ មិនទាន់បានសងគុណគាត់នៅឡើយទេ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment