មានដុងតាំងពីតូចហ្មង ! ឃើញ ម៉ាក់ៗ ចាក់បទ “មានក្ដីសុខហើយមែនទេ” ឮភ្លាម មានអី ឆលី ក៏ច្រៀងតាម ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះ គិតថា ឆលី គឺ…(មានវីដេអូ)

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ហ្វេនៗ ក៏ដូចជាប្រិយមិត្តទូទៅ ពិតជាបានដឹងហើយថា ក្រោយរៀបការ តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។ កូនប្រុស របស់តារាចម្រៀងរូបនេះ មានឈ្មោះ អុឹង បញ្ញាបុត្រ ហៅឆលី ពិសេស មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន កញ្ញា និងស្វាមី កំពុងសាងសុភមង្គល ក្នុងគ្រួសារ យ៉ាងកក់ក្តៅ ជាមួយ ឆលី ។ ក្នុងនោះ បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ កូនប្រុសសំណព្វចិត្តម្នាក់នេះ ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកព្រឹកមិញនេះ នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ អ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយ ខណៈ ឆលី កំពុងច្រៀងលេងតាមបទរបស់ខ្លួន គឺបទ “មានក្ដីសុខហើយមែនទេ” មើលទៅពិតជាក្នាញ់ខ្លាំងណាស់ បើទោះជាមិនចេះច្រៀងក៏ដោយ ក៏ឆលី ព្យាយាម ធ្វើមាត់តាមបទចម្រៀងនេះដែរ ដល់ថ្នាក់ម្នាក់ៗ លាន់មាត់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានដុងណាស់ឆលី, ម៉ាក់ៗ តារ៉ា កូនអាយដល, ហិហិហិ ដឹងតែដុង កាត់ទៅម៉ាក់ៗ ហើយ. មុខដូចកំលោះអ៊ីចឹង ឆលី, ពិតជាធំលឿនឆលី, ប្រហែលជាកាត់មកអាយដលហើយមើលទៅ។ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅស្តាប់ ឆលី ច្រៀងលេងតាមបទចម្រៀង ម៉ាក់ៗ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment