គួរឲ្យសរសើរខ្លាំងណាស់! អ្នកនាងស្រីអូន និងស្វាមី បរិច្ចាគថវិកា ៨០២ លានរៀល ជួយដល់សង្គមសម្រាប់ខែ ១២ ដែលជាខែខួបកំណេីតកូនស្រីតូច

ហ្វេសប៊ុក៖ អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ដែលប្រិយមិត្តនឹងមហាជនជាច្រើនបានស្គាល់គាត់តាមរយៈនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរូបគាត់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងកិច្ចការងារមនុស្សធម៌ និងសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះផងដែរ អ្នកនាងស្រីអូន បានបញ្ជាក់ឲ្យដឹងថាអ្នកស្រី និងស្វាមី បានបរិច្ចាគថវិកា រហូតទៅដល់ ៨០២ លានរៀល សម្រាប់ការងារសង្គមក្នុងខែ ១២ ដែលជាខែខួបកំណើតកូនស្រីរបស់អ្នកនាង។ ហើយនៅក្នុងនោះដែរ អ្នកនាងស្រីអូន ក៏បានសរសេរលើហ្វេសប៊ុកឲ្យបានដឹងដែលថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខួបកំណេីតស្រីតូចអាយុ ២ឆ្នាំ ខ្ញុំស្រីអូននិងស្វាមីមានកាដូរជាថវិការចំនួនសរុប ៨០២,០០០,០០០រៀល (២០ម៉ឺន៥រយដុល្លារ) ជួយដល់សង្គមសំរាប់ខែ ១២នេះ

ទី ១ ជួយដល់រដ្ឋាភិបាល ៦០០,០០០,០០០រៀល(១៥មុឺនដុល្លា) សំរាប់ទិញវ៉ាក់សាំងការពារកូវីត១៩
ទី ២ ត្រៀមថវិការ ១២០,០០០,០០០ (៣មុឺនដុល្លា) សំរាប់ជួយដល់កូនៗរងគ្រោះដែលខ្ញុំចិញ្ចឹមនៅអង្គការអាហ្វេសុីបសំរាប់ខែ ១២ នេះ
ទី ៣ ជួយឧបត្ថម្ភដល់ល្បុក្កតោចំនួន ៦៤,០០០,០០០រៀល ( ១ម៉ឺន៦ពាន់ដុល្លារ)លេីកស្ទួយក្បាច់គុណបុរាណខ្មែរ
ទី ៤ ជួយថវិការ ១០,០០០,០០០ (២៥០០ដុល្លា)រៀលសំរាប់ធ្វេីផ្លូវនៅឃុំស្វាយអំពារ ខេត្តកណ្ដាល
ទី ៥ ជួយថវិការ ៨,០០០,០០០ (២០០០ដុល្លា)រៀលសំរាប់ធ្វេីផ្លូវនៅកោះច្រែង ខេត្តក្រចេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

🙏🏻សូមជូនបុណ្យផងបងប្អូនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមអោយបងប្អូនជៀសផុតពីជំងឺកូវីត១៩ ទាំងអស់គ្នា🙏🏻🙏🏻ជូនពរអោយកូនស្រីក្លាយជាមនុស្សល្អ ធំឡេីងជួយសង្គមអោយបានច្រេីនបំផុត🙏🏻

Related posts

Leave a Comment