ស៊ែរចែកគ្នាដឹងផ! ក្រសួងសុខាភិបាល អំពាវនាវឱ្យអ្នកដែលចូលរួមធ្វើតេស្តរកកូវីដ១៩ លើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ អនុវត្តការរក្សាគម្លាត ពាក់ម៉ាស និងលាងដៃ

(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យបុគ្គលទាំងអស់ដែលនឹងចូលរួមធ្វើតេស្តរកកូវីដ១៩ ជាលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ត្រូវអនុវត្តការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាប់ជាប្រចាំ ដើម្បីការពារខ្លួនកុំឱ្យចម្លងកូវីដ១៩ នៅពេលទៅធ្វើតេស្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរៀបចំធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៣ លើអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅទីតាំងចំនួន៧កន្លែង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ ទីតាំងទាំង៧ កន្លែងដែលត្រូវយកសំណាកលើកទី៣នោះ រួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក ២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក ៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក ៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក ៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក ៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ ៧៖ ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលកន្លងទៅ ក្នុងការធ្វើតេស្តចំពោះ អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានពលរដ្ឋមួយចំនួនរិះគន់ ដោយសារតែអ្នកទៅធ្វើតេស្តមិនបានរក្សាគម្លាតឱ្យបានល្អ ដែលពួកគេបារម្ភខ្លាចមានការចម្លងកូវីដ១៩ នៅក្នុងឱកាសនោះ៕ ប្រភព៖ freshnewsasia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment