អគ្គិភ័យ​​ឆាបឆេះ​យ៉ាង​សម្បើម ​អស់​ផ្ទះ​ជាង​១៥០​ខ្នង​ សម្លាប់​ក្មេង​ស្រី​ម្នាក់​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ

អគ្គិភ័យ​ដ៏​សម្បើម​មួយ​ដែល​បាន​រាលដាល​ឆាបឆេះ​ចេញពី​ផ្ទះមួយ​ខ្នង​ដែលមាន​ស្ត្រី​ម្នាក់​កំពុងតែ​បំពង​នំ donuts ក្បែរ​ការ​ប្រេងសាំង​នោះបាន​ឆាបឆេះ​ផ្ទះសម្បែង​ដទៃទៀត​អស់​ជាង​១៥០​ខ្នង នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​កុង​ហ្គោ ដោយបាន​សម្លាប់​ក្មេងស្រី​ម្នាក់​អាយុ​៧​ឆ្នាំ​។ ក្រុមមន្ត្រី​និង​អ្នកស្រុក​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ចន្ទ។

អគ្គិភ័យ​បាន​ឆាបឆេះ​ឡើង នៅពេល​ល្ងាច​ថ្ងៃ អាទិត្យ នៅក្នុង​ក្រុង Bukavu ដែល​អ្នកស្រុក​ប្រារព្ធ​ការអបអរ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ African Cup ថ្នាក់​ប្រទេស​ទទួល​ជ័យជម្នះ​ដោយ​ការ​ឈ្នះ ៤-០​ទៅលើ​ប្រទេស​ហ្ស៊ី​ម​បាវ៉េ។

អភិបាលក្រុង លោក Gerard Munyole នៃ​សហគមន៍ Kadutu ដែល​រង​ការ​ប្រហារ​ដោយ​អគ្គិភ័យ​នោះបាន​និយាយថា មាន​ក្មេង​ម្នាក់​ស្លាប់​ហើយ​មនុស្ស​៣​នាក់​រងរបួស​ព្រមទាំង​លំនៅដ្ឋាន​១៥៩​ខ្នង​ត្រូវ​ឆេះ​រាប​សល់​តែ​ផេះផង់​បណ្តាល​ឲ្យ​មនុស្ស​៤០០​គ្រួសារ​គ្មាន​ជម្រក។ នៅមាន​ប្រភព​ផ្សេងទៀត​បាន​និយាយថា លំនៅដ្ឋាន​ជាង​២០០​ខ្នង​ឯណោះ​ដែល​រង​ការបំផ្លាញ​អន្តរាយ៕

Related posts

Leave a Comment