នាយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ បងប្អូន ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើន បានសម្តែងក្តីរំភើប រីករាយ សឹងតែមិននឹកស្មានដល់ ក្រោយទទួលបានដំណឹងពិសេសមួយ ដោយ សម្តេចតេជោ ហ៊ុន សែន ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូង។
ក្នុងនោះ គេឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ត្រៀមបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ នូវទឹកប្រាក់រហូតដល់ទៅ ១លាន ដុល្លារ សហរដ្ឋអាមេរិច ឯណោះ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ គេប្រទះឃើញលោកឧកញ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ពេលយកថវិកាទំាងនេះមកប្រគល់ជូន លោក សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំង ជាមួយសម្ដេចតេជោរួចរាល់ហើយ។
លោកបានបញ្ជាក់បន្ថែមថា “យើងចូលរួម ជាមួយគ្នា យើងប្រឹងប្រែងរស់នៅជាមួយគ្នា ថ្ងៃនេះខ្ញុំមានលទ្ធភាព អាចជួយបរិច្ចាគបាន 1 លានដុល្លារ មិនមែនមានន័យថាខ្ញុំមិនលំបាកទេ តែខ្ញុំសូមចែករំលែកនៃការលំបាកនេះពីបងប្អូនទាំងអស់គ្នាខ្លះ ។ អញ្ចឹងបងប្អូន មានលទ្ធភាព 1ដុល្លាឬ2ដុល្លាក៏ដោយ បើអាចយើងគួតែចូលរួមជាមួយគ្នា ដើម្បីសុខភាពគ្រួសារយើង តាមរយៈសម្ដេចតេជោហ៊ុនសែន យើងត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកនេះ អោយបាន”៕