បន្ទាប់ពីកញ្ញា ចរិយា បានចូលខ្លួនមកសារភាពថាខ្លួនជាអ្នកសម្តែងរឿងនេះ មានអីស្រាប់តែលោក អុឹម ជីវ៉ា សូមឲ្យអ្នកនាង ធី សុវណ្ណថា…

មួយ​រយៈ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ មាន​ប្រិយមិត្ត​ជាច្រើន​បានមានការ​តាមដាន​អំពី​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមក ក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

រហូត​មកដល់​ពេល​នេះ​ ត្រូវ​បានដឹងការពិតហេីយ​ គឺ​កញ្ញា​ ចរិយា​ មិនមែន​ជា​ប្រពន្ធ​របស់​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ស្វាមី​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដូចដែលខ្លួនបានមានការ​អះអាង​កាល​ពី​កន្លង​ទៅ​នោះទេ​ ហើយ​ចំពោះ​មូលហេតុ​វិញនោះ​ មកពី​រូបនាង​មិនពេញ​ចិត្ត​ចំពោះ​អាដលខ្លួ​ន(អ្នក​នាង​ ធី​ សុវណ្ណ​ថា)​ ដែលមាន​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ខុស​ពីមុន​ ដែលជា​យុវតី​ដ៏​ក្លាហាន​ និងលេចធ្លោនោះ។

បន្ថែម​ទៀត​នោះ​ កញ្ញា​ ចរិយា​ ក៏បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ទៅកាន់​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និងលោក​ ផែ​ សុវណ្ណា​រិទ្ធ​ ផងដែរ​ ចំពោះ​ការខុស​ឆ្គង​មួយ​ពេល​ និងបានគិតមិនដល់រហូតបង្កជារឿង​ទៅជាបែបនេះ​ សង្ឃឹម​ថា​អ្នក​ទាំង​ពីរ​នឹង​យោគយល់​ចំពោះ​រូបនាង​ ក៏ដូចជា​អធ្យាស្រ័យ​ដល់​រូប​នាងផង។

ចំពោះ​រឿង​រ៉ាវ​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​លោក​ ហេង​ ឡុង​ មានការ​ហួសចិត្ត​ជាខ្លាំង​ ក៏ដូចជា​មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​ ដែលមានការនឹកស្មានមិនដល់ទាល់តែសោះ​ ថាវាអាចទៅរួចបា​នយ៉ាងណានោះ​ ខណៈដែល​រឿង​នេះ​ពាក់​ព័ន្ធ​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និងអាច​ឈា​នដល់​ជាប់​ពន្ធនាគារ​ ថែម​ទាំង​ត្រូវ​សងថ្លៃជំងឺចិត្តទៀតនោះ។

យ៉ាងណា​មិញ​​ លោក​ អុឹម​ ជីវ៉ា​ ដែលនៅមុននេះ​បន្តិច​ ក៏បាន​មានការ​លើក​ឡើង​ថា​៖«បើរឿងនេះប្អូនស្រីយ៉ាយ៉ាថាសម្តែងមែននោះ គឺខ្ញុំសូមអោយប្អូនស្រី ធី សុវណ្ណថា រកអ្នកពីក្រោយខ្នងរឿងនេះមកផន្ទាទោសដូចគ្នា ព្រោះបើសង្កេតមើលកន្លងមក ប្អូនស្រី យ៉ាយ៉ា មិនមែនជាមនុស្សដែលប្រហើន រហូតដល់យករឿងអពមង្គលមកលេងក្នុងថ្ងៃមង្គលការគេឡើយ ហើយបើនិយាយពីចរិកប្អូនស្រីចរិយា​ ក៏មិនមែនជាក្មេងកោងកាចឈ្លើយដាក់ចាស់ទុំទេ គឺប្អូនស្រីសុភាពរាបសារជាមនុស្សគោរពចាស់ទុំ រឿងអីយ៉ាយ៉ាហ៊ានធ្វើរឿងចឹងតែម្នាក់ឯងបាន ??? ។

បងសុំគាំទ្រប្អូនស្រីធីសុវណ្ណថា​ ដែលប្តឹងអ្នកដែលបំផ្លាញថ្ងៃមង្គលប្អូនហើយក៏សូមអោយប្អូនស្រាវជ្រាវរកអ្នកពីក្រោយខ្នងនងបក្សពួកមកដាក់ទោសផង ដើម្បីកុំអោយពួកនេះចេះតែដើបំពុលសង្គមទៀត។ ចំពោះរឿងមួយនេះបើគ្មានអ្នកដឹកនាំក៏រឿងនេះក៏មិនអាចសម្តែងចេញបានឡើយ ។ នេះជាមតិយោបល់របស់បង ទីក្រុងហូជីមិញ ប្រទេសវៀតណាម ថ្ងៃសុក្រ ទី០៨ ខែវិច្ចិកា ឆ្នាំ២០១៩ ដោយក្តីគោរពៈ ខ្ញុំបាទ អុឹម ជីវ៉ា»។

Related posts

Leave a Comment