ល្អខ្លាំងណាស់! ប៉ូលីសចរាចរណ៍ រស់ ហ៊ន ដែលបានធ្លាក់ខ្លួនឈឺ ត្រូវបានឯកឧត្តម ស ថេត បានឧបត្ថម្ភនូវថវិកាចំនួន

ភ្នំពេញ ៖ ប្រិយមិត្ដមួយចំនួន ដែលរស់នៅទីក្រុងភ្នំពេញ ហើយធ្លាប់បានធ្វើដំណើរឆ្លងកាត់ស្ពានច្បារអំពៅ ប្រាកដជាធ្លាប់បានស្គាល់ និងឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសចរាចរណ៍មួយរូប មានឈ្មោះ រស់ ហ៊ន រួចមកហើយ ដែលបច្ចុប្បន្នគាត់ គឺជាប៉ូលីសផ្នែកសណ្ដាប់ធ្នាប់ ខណ្ឌច្បារអំពៅ មានឋានន្ដរសក្កិ អនុសេនីយ៍ឯក ពាក់ស័ក្កិ៣។ ប្រជាពលរដ្ឋនាំគ្នាកោតសរសើរទៅដល់ប៉ូលីសចរាចរណ៍រូបនេះ ព្រោះដោយសារតែគាត់ខិតខំសម្រួលចរាចរណ៍ជូនទៅដល់អ្នកធ្វើដំណើរឆ្លងកាត់ចំណុចគល់ស្ពានច្បារអំពៅ មិនថាមេឃក្ដៅខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឬមានភ្លៀងធ្លាក់នោះឡើយ ក៏លោកសុខចិត្ដ ពាក់អាវភ្លៀងបន្ដបំពេញតួនាទីរបស់ខ្លួន ដែលបានធ្វើឲ្យគ្រប់គ្នាស្ញើចសរសើរជាខ្លាំង។ដោយឡែក ក្រោយទទួលបានដំណឹងថា លោកពូ រស់ ហ៊ន បានកើតជំងឺ ដុះ​ ដុំ សា ច់ ក្រោម ថ្លើ​ ម និងកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្ររួចមក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រាលដល់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឱ្យដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និង លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការ បានអញ្ជើញសួរសុខទុក្ខ លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍នៅភ្លើ ង​ស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺ​ ដុះ ដុំ សា ច់ ក្រោម ថ្លើ ម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែ្រត។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការរង បាននាំយកអំណាយ ឯកឧត្តម ស ថេត នូវទឹក ប្រាក់ ៥០០ដុល្លា និងអំណោយអធិការនគរបាលខណ្ឌច្បារអំពៅ រួមមាន ៖ ទឹកសុទ្ធ០៤កេះ ទឹកក្រូច០២កេះ ទឹកដោះគោ ឆៅ០២ឡូ និងថវិកា១,៥០០,០០០រៀល ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន ផងដែរ»។ប្រភព៖ហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment