ពិរោះណាស់! ផ្ទុះការពេញចិត្តយ៉ាងខ្លាំង ក្រោយស្តាប់ ចែដាណា cover មួយបទនេះ “ខ្នើយប៉ាក់” ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ ថា…(មានវីដេអូ)

នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ នេះ បន្ទាប់ពីឃើញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កំពុងត្រៀមបំរុងថវិកា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បាននាំយកថវិកាផ្ទាល់ខ្លួន មកជូនរាជរដ្ឋភិបាល ដើម្បីចូលរួមទិញវ៉ាក់សាំង នេះ នូវទឹកប្រាក់ ១០ម៉ឺនដុល្លារ។ ទឹកចិត្តដ៏ប្រពៃនេះ លោកស្រី និងស្វាមី តែងតែធ្វើញឹកញាប់ណាស់ មិនដែលរំលងឡើយ តាមរយៈថ្នាក់ដឹកនាំធំៗ និងចុះទៅជួយផ្ទាល់ តាមភាពជាក់ស្តែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់លោកស្រីវិញ ក្រៅពីមុខជំនួញ បើទោះបីជារវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី នៅតែឆ្លៀតពេលវេលាលំហែកាយ តាមទីកន្លែងផ្សេងៗផងដែរ ជាមួយស្វាមី ជាទីស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែពិសេសនោះ គឺ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តច្រៀងខ្លាំងណាស់ ដោយតែងតែបកស្រាយបទចម្រៀងកន្លងមក រហូតទទួលបានការពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូន។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ នេះទៀត លោកស្រី បាន cover ចម្រៀងមួយបទ ក្រោមចំណងជើងថា “ខ្នើយប៉ាក់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ភ្លាម ម្នាក់ៗចូល comment ព្រាត ថា ៖ ពីរោះ​ណាស់ ប្អូនស្រី, សែនពីរោះរណ្តំចិត្ត, ពីរោះរណ្តំណាស់ណាស់ចែ ចង់លង់ហើយខ្ញុំ, សម្លេងក៏ពីរោះ រាងក៏ស្អាត ចិត្តក៏ល្អ, លន្លង់លន្លោច ពីរោះផ្អែម ស្រទន់ណាស់។ ព្រមទំាងនៅមានពាក្យសរសើររាប់រយទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមស្តាប់ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment