ច្បាស់ការ! ក្រោយមានការងើយឆ្ងល់ជាខ្លាំងចំពោះការស្លាប់របស់នារីជនជាតិអង់គ្លេសនៅកោះរ៉ុង ដោយក្រុមគ្រួសារបានអះអាងថា

បរទេស៖ មហាជនជាច្រើនប្រាកដជាដឹងនិងងើយឆ្ងល់ជាខ្លាំងទាក់ទងនឹងការស្លាប់របស់ស្រ្ដីជនជាតិអង់គ្លេស ដែលមកលេងកំសាន្តនៅកោះរ៉ុងកាលពីពេលថ្មីៗនេះ ហើយក៏បាត់ខ្លួនយ៉ាងអាថ៌កំបាំងបន្ទាប់ពីការស្វែងរកអស់ជាច្រើនថ្ងៃស្រាប់តែសមត្ថកិច្ច តាមស្វែងរកនារីជនជាតិអង់គ្លេសនោះឃើញ។តែមិនមែនជាមនុស្សរស់ទេគឺរកឃើញជាសាកសពរបស់នារីរ ងគ្រោះដោយសពរបស់នាងបានអណ្ដែតទៅដល់ម្ដុំកោះឆ្លាមជិតព្រំដែនកម្ពុជាថៃឯណោះ ដែលចម្ងាយនៃការរសាត់សាកសពពិតជាឆ្ងាយខ្លាំងណាស់។យ៉ាងណាមិញ បន្ទាប់ពីយកសពមកធ្វើកោសល្យវិច្ច័យមន្រ្ដីជំនាញកោសល្យវិច្ច័យ

នឹងស្នងការនគរបាលខេត្តព្រះសីហនុបានចេញសេចក្ដីប្រកាសថាសាកសព របស់ស្រ្ដីរងគ្រោះមានផ្នែកខ្លះរលួយខ្លះហើយក៏ប៉ុន្តែរកមិនឃើញស្នាកស្នាមនៃករណីឃាតកម្មឫចាប់រំលោភនោះទេ។ដូច្នេះស្នងការនគរបាលខេត្តព្រះសីហនុបញ្ជាក់ថានារីជនជាតិអង់គ្លេសរូបនេះស្លាប់ដោយសារតែលង់ទឹក។ទន្ទឹមនឹងនេះ ក្រោយពេលមហាជនមួយចំនួនបានទទួលចម្លើយបន្ទាប់ពីការធ្វើ កោសល្យវិច្ច័យរបស់មន្រ្តីជំនាញនឹងស្នងការនគរបាលខេត្តព្រះសីហនុ ពួកគេនៅតែមានចម្ងល់ទាក់ទងនឹងការលង់ទឹកស្លាប់នេះ។ដោយអ្នកខ្លះបានវិភាគបែកអូរហូរក្លាយជាស្ទឹងខ្លាំងជាងមន្រ្តីជំនាញកោសល្យវិច្ច័យទៀត។ជាក់ស្តែង ដើម្បីកុំអោយមហាជនមានចម្ងល់ទាក់ទងនឹងការធ្វើកោសល្យវិច្ច័យតទៅទៀតយើងខ្ញុំនឹងដកស្រង់សម្ដីរបស់ក្រុមគ្រួសាររបស់នារីរងគ្រោះដែលត្រូវបានសារពត៌មានភ្នំពេញប៉ុស្ដិ៍យកមក

ចុះផ្សាយនៅថ្ងៃនេះទី០៧ ខែវិច្ឆិកាឆ្នាំ២០១៩ទម្លាយប្រាប់ប្រិយមិត្តអ្នកអាននៅខាងក្រោមនេះតួយ៉ាង​ មន្ត្រីបានអះអាងថាសាកសពស្ដ្រីទេសចរណ៍ជនជាតិអង់គ្លេសឈ្មោះAmelia Bambridgeអាយុ២១ឆ្នាំដែលបានរកឃើញលង់ទឹកស្លាប់កាលពីថ្ងៃទី៣១ខែតុលានោះគឺមិនត្រូវបានបញ្ជូនទៅប្រទេសអង់គ្លេសវិញឡើយ។ដោយសារគ្រួសារបានសម្រេចយកទៅបូជានៅវត្តទឹកថ្លាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២វិច្ឆិកា ហើយគ្រោងយកអដិ្ឋធាតុទៅធ្វើបុណ្យនៅអង់គ្លេសនៅថ្ងៃចុងសប្ដាហ៍នេះ។លោកអ៊ិន បូរ៉ាអគ្គស្នងការរងនគរបាលជាតិទទួលផែននាយកដ្ឋាន កណ្ដាលយុត្តិធម៌ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថាមូលហេតុ នៃការសម្រេចបូជានៅកម្ពុជានេះដោយសារក្រុមគ្រួសារបានពិនិត្យឃើញថាស្ដ្រីរងគ្រោះឈ្មោះAmelia Bambridge

គឺបានស្លាប់ដោយសារមិនជាប់ពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌ។គួរបញ្ជាក់ថា ៖«ដំបូងគាត់(គ្រួសារ)ថាប្រុងយក(សាកសព)ទៅប្រទេសអង់គ្លេសវិញដោយមានទាំងការឯកភាពពីខាងស្ថានទូតផង(អង់គ្លេសនៅកម្ពុជា)។ប៉ុន្តែដល់ពេលគាត់ពិនិត្យឃើញថាសាកសពហ្នឹងមិនពាក់ព័ន្ធអីនឹងបទល្មើសព្រហ្មទណ្ឌអ៊ីចឹងទៅ!គាត់ក៏សម្រេចចិត្តបូជានៅភ្នំពេញហើយយកតែធាតុទៅទេ»។យ៉ាងណាមិញ យើងខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអាននឹងឈប់មានចម្ងល់តទៅទៀតពាក់ពន្ធ័ នឹងករណីលង់ទឹកស្លាប់របស់នារីជនជាតិអង់គ្លេសរូបនេះដោយសារក្រុមគ្រួសារ របស់នាងបានទទួលស្គាល់នៅការធ្វើកោសល្យវិច្ច័យនេះហើយ។ប្រសិនបើការធ្វើកោសល្យវិច្ច័យមិនច្បាស់លាស់ទេ ច្បាស់ជាក្រុមគ្រួសាររបស់នារីរងគ្រោះមិនសុខចិត្តឡើយហើយគាត់នឹងនាំសពនារីរងគ្រោះ ទៅធ្វើកោសល្យវិច្ច័យនៅអង់គ្លេស។តែនេះដោយសារតែការធ្វើកោសល្យវិច្ច័យ មានភស្តុតាងច្បាស់លាស់ទើបក្រុមគ្រួសាររបស់នារីរងគ្រោះទុកចិត្តនឺងជឿជាក់។ប្រភព៖ dailymail

Related posts

Leave a Comment