មើលហើយរំភើបចិត្តជំនួស! អ្នកណាមិនរំភើបលោកអើយ បើនៅសុខៗ ស្រីអូន លេងមួយក្បាច់នេះ ទិញសុទ្ធតែកាដូពិសេស មកជូនប៉ាម៉ាក់ និងម៉ាក់ក្មេក នោះគឺជា…

មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ស្ត្រីម្នាក់ឈ្មោះ ស្រីអូន។ ស្ត្រីរូបនេះ មិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមានចិត្តសប្បុរសធម៌ថែមទៀត ក្នុងការចូលរួមកិច្ចការសង្គម មិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ថ្មីៗនេះទៀត ស្រីអូន និងស្វាមី បានបវិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន១៥ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទុកចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ ស្រីអូន បានធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយទិញកាដូដ៏ពិសេសចំនួន២នេះ មកប្រគល់ជូន ប៉ាម៉ាក់បង្កើត និងម៉ាក់ក្មេក។ ស្រីអូន បានបញ្ជាក់បន្ថែមថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“កាដូឡាន 570 និង ពេជ្រ ជូនអ្នកមានគុណក្នុងថ្ងៃខួបកំណើតស្រីតូច លោកហត់នឿយយូរហើយ ដល់ពេលដែលលោកទាំង3 សោយសុខម្ដង ចង់បានអ្វីក៏កូនផ្ដល់ជូនលោកទាំងបីបាន ប៉ាម៉ាក់ និងម៉ាក់ក្មេក ជាកំលាំងចិត្តរបស់កូន សូមកុំទុកអ្នកមានគុណចោល ព្រោះគាត់ស្រលាញ់កូនៗណាស់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចទីនេះ ដើម្បីមើលវីដេអូ https://fb.watch/2g6h5KyNjV/

Related posts

Leave a Comment