ឃើញ សម្តេចតេជោ ប្រកាសភ្លាម ធ្វើឲ្យ ថៅកែហាងពេជ្រ រំភើបចិត្តយ៉ាងខ្លាំង ដោយមិនចាំយូរឡើយ លោកស្រី និងស្វាមី បានចូលរួមបរិច្ចាគថវិកា នូវទឹកប្រាក់ រហូតដល់ទៅ…

កាលពីម្សិលមិញ នាយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ មហាជនទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រោយទទួលបានដំណឹងដ៏សែនល្អមួយ ស្ទើរតែមិននឹកស្មានដល់ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កំពុងត្រៀមបំរុងថវិកា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឮបែបនេះភ្លាម គេឃើញ តារាល្បីៗ អ្នកឧកញ៉ា លោកឧកញ៉ា មិននៅចាំយូរឡើយ ក៏បានរួមគ្នា ចូលថវិកាយ៉ាងច្រើន ជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លាន ដុល្លារ, អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ, អ្នកឧកញ៉ ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារ, ក្រុមហ៊ុន ជីបម៉ុងគ្រុប ប្រកាសបរិច្ចាគចំនួន ៣លានដុល្លារ និង អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ៣លានដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ឡើយ លោកស្រី ទ្រី ដាណា និងស្វាមី ក៏នៅមិនស្ងៀមឡើយ ហើយបានប្រកាសតំាងយប់ថា “នាងខ្ញុំ និងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលដ៏លំបាកនេះ។ ទឹកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមី បានចូលរួមតាមធនធាន កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាសទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment