នាយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ បងប្អូន ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើន បានសម្តែងក្តីរំភើប រីករាយ សឹងតែមិននឹកស្មានដល់ ក្រោយទទួលបានដំណឹងពិសេសមួយ ដោយ សម្តេចតេជោ ហ៊ុន សែន ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូង។
ក្រោយទទួលដំណឹងដ៏សែនរីករាយ នេះភ្លាម គេឃើញ តារាល្បីៗជាច្រើនដួង នាំគ្នាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាហូរហែ ជូន សម្តេចតេជោ ហ៊ុន សែន ដើម្បី ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។ ក្នុងនោះ គេក៏បានឃើញ អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបទៀត នាំគ្នា បរិច្ចាគថវិកា ជូនសម្តេចតេជោ ផងដែរ មានដូចជា ៖
ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បរិច្ចាគថវិកា ១លាន ដុល្លារ, អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ, អ្នកឧកញ៉ ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារ, ក្រុមហ៊ុន ជីបម៉ុងគ្រុប ប្រកាសបរិច្ចាគចំនួន ៣លានដុល្លារ និង អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ៣លានដុល្លារ៕