តារាសម្តែង នី មុន្នីនាថ៖ បង្ហោះរូបប៉ុន្មានសន្លឹកនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រមទាំងភ្ជាប់សារខ្លីមួយថា…

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែងស្រីម្នាក់ ដែលជាប់ងារ ជាតារាទឹកភ្នែក គឺ កញ្ញា នី មុន្នីនាថ នោះ។ តារារូបនេះ ត្រូវបានមហាជនមួយចំនួនធំ មានការគាំទ្រខ្លាំងណាស់ ហើយគេក៏ឃើញ មុន្នីនាថ មានការមមាញឹកផងដែរ ក្នុងអាជីបរបស់ខ្លួន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាព៣សន្លឹក ពោរពេញដោយអត្ថន័យ ហើយក៏កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន ទាក់ទងថង់ ប្លាស្ទិច ព្រមទាំងបានបញ្ជាក់សារខ្លីមួយថា៖

“តើអ្នកដឹងទេ រាល់ថ្ងៃសម្រាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថាន យ៉ាងសកម្ម មិនថាក្នុងប្រទេស កម្ពុជា ក៏ដូចជាពិភពលោក? តើប្លាស្ទិច កំពុងបំផ្លាញប្រទេសអ្នក បានកំរិតណាទៅហើយ? យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬ ដូចជា អត្រាការស្រាប់ របស់មនុស្ស ក៏ដូចជាសត្វពាហនៈ ឬ សត្វសមុទ្រជាដើម ថាហេតុអ្វី ខុសពីសម័យមុនដែល ពួកគេមានអាយុ វែងៗ និង មិនសូវមានជំងឺឈឺថ្កាត់ ហើយអាយុខ្លីដូចបច្ចុប្បន្ន? ដឹងថាហេតុអ្វីទេ?

យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើន ស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថា ការរស់នៅក្នុងសម័យ បច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ ជាក់ស្តែង សម្រាមប្លាស្ទិច ដែលយើងបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រ ក៏ដូចជាមនុស្សជាតិដូចគ្នា។ សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយ ហើយគួរឲ្យខ្ពើមរអើមមែន តែមនុស្សដែលបោះសម្រាមចោលផ្តេសផ្តាស មិនត្រឹមត្រូវ ទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។ ចូលរួមកាត់បន្ថយថង់ប្លាស្ទិច ក៏ដូចជាសម្រាមនានា ដោយដាក់សម្រាមក្នុងធុងសម្រាម”៕

Related posts

Leave a Comment