អុញនោះទៀតហើយ! អ្នកនាង ធី សុវណ្ណថា បានបង្ហោះសារមួយយ៉ាងចាក់ដោត ក្រោយកញ្ញាចរិយា ព្រមចេញមុខ​បកស្រាយទល់មុខនៅថ្ងៃត្រង់នេះ

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងច្បាស់ហើយថាកាលពី​ម្សិលមិញ​នេះ​ ក្នុង​សន្និសីទ​កាសែត​រឿង​ស្នេហា​ត្រីកោណ​របស់​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និងលោក​ ផែ​ សុវណ្ណា​រិទ្ធ​ បែរជា​មិនមាន​វត្តមាន​របស់​កញ្ញា​ ចរិយា​ ទៅវិញ​ ដែលធ្វើឲ្យ​កម្មវិធីសួរដេញដោល​​មួយនេះ​ នៅមាន​មន្ទិល​សង្ស័យ​ជាច្រើន​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​បាន​ទស្សនា​នៅ​ទូទាំង​ប្រទេស​នោះ។យ៉ាងណាមិញកាលពី​យប់ថ្ងៃ​ទី៦​ ខែវិច្ចិកា​ ឆ្នាំ​២០១៩​ នេះ​​ សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​រួមគ្នា​ ដែលមាន​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ លោក​ ផែ​ សុវណ្ណា​រិទ្ធ​ និង​លោក​ ហេង​ ឡុង​

តែ​បែរអត់មាន​វត្តមាន​របស់​កញ្ញា​ ចរិយា​ មកទៅវិញ​ ដេីម្បី​តទល់គ្នា​សួររកការពិត​ ដែលធ្វើឲ្យ​មហាជនជាច្រេីន​ជាច្រើន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ ចំពោះ​ការ​ខកខាន​នេះ​។ជាក់ស្តែង កាល​ពី​ព្រឹក​មិញ​នេះ​ ស្រាប់តែ​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏បាន​មានការ​លើក​ឡើង​នៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ថា​៖«ម៉ោង១១​ ថ្ងៃត្រង់នេះ​ ប្អូនចរិយា ព្រមចេញមុខ​បកស្រាយរឿងបញ្ហាជាមួយអ្នកនាង​ ធី​ សុវណ្ណថា​

និងលោក​ ផែ​ សុវណ្ណារិទ្ធ»។ដោយឡែកនៅមុននេះ​បន្តិច​ផង​ដែរ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ក៏បាន​បង្ហោះសារ​ថា៖«ចាំមេីល​ ម៉ោង១១នេះ​ នាងមានល្បិចអីទៀត?​ នាងលេងជាមួយខ្ញុំ​ ខុសមនុស្សហេីយ​ ខ្ញុំមិនមែនអ្នកលេងទេ​ គឺខ្ញុំអ្នកមែន​»។ ចង់ដឹងថារឿងរ៉ាវខាងលេីនេះ​ បន្តទៅ​យ៉ាង​ណា​នោះ​ សូម​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់​នៅពេល​បន្តិច​ទៀត​នេះ​។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment