នាយ ចាបចៀន រំភើបចិត្តជាខ្លាំង ក្រោយឃើញ កូនស្រីច្បងរបស់លោក ពាក់ខោអាវទទួលសញ្ញាប័ត្រ ជាលើកដំបូង ថែមទាំងពោលពាក្យប៉ុន្មានម៉ាត់ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញ នាយ ចាបចៀន បានបង្ហោះសារមួយរំភើបចិត្តជាខ្លាំង ក្រោយពីឃើញ កូនស្រីច្បងរបស់លោក ពាក់ខោអាវទទួលសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ជាលើកដំបូង។ ក្នុងនោះ នាយ ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងផងដែរថា៖

“នេះជាលើកដំបូងដែលបានឃើញកូនស្រីច្បងរបស់ខ្ញុំពាក់ខោអាវទទួលសញ្ញាប័ត្របញ្ចប់ការមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២។ វាជាអារម្មណ៍មួយប្លែកដែលខ្ញុំមិនធ្លាប់បានទទួលពីមុនមកក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងមានកិត្តិយសជាខ្លាំងមិនខុសពីមាតាបិតាដទៃឡើយ។

១២ ឆ្នាំនៃការតស៊ូរបស់កូនត្រូវបានបញ្ចប់ហើយ ដល់ពេលដែលត្រូវឈានជើងដើរទៅមុខដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យព្រមទាំងចាប់ផ្តើមប្រឈមមុខជាមួយបញ្ហាធំជាងមុន និងរៀនសូត្រពីជីវិតជានិសិត្សផងដែរ ប៉ាម៉ាក់ជូនពរឱ្យកូនទទួលបានជោគជ័យក្នុងជីវិត សម្រេចនូវបំណងប្រាថ្នាគ្រប់យ៉ាង ពួកយើងមានមោទនភាពលើកូនណាស់”៕

Related posts

Leave a Comment