សែនស្រណោះ! ទិដ្ឋភាពដ៏សោកសង្រេងក្នុងពិធីបុណ្យសពលោកយាយរបស់ វី ឌីណែត

រាជធានីភ្នំពេញ៖នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ តារាចម្រៀងទ្រនំហង្សមាស រួមនិងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ខណៈលោកយាយជាទីស្រឡាញ់បានទទួលមរណភាពទៅហើយ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយដំណឹងមរណទុក្ខដ៏ក្រៀមក្រំក៏មានការចូលរួមរំលែកទុក្ខជាហូរហែរពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈប្រុសស្រីជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាកស្ដែងកាលពីម្សិលមិញនេះ ម្ចាស់ពាន «I Am A Singer Cambodia» រដូវកាលទី២ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកកំឡុងពេលប្រារព្ធពិធីបុណ្យសពលោកយាយ ដែលរូបភាពទាំងនោះគឺពោរពេញដោយភាពសោកសៅជាទីបំផុត ដោយត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងក្រុមគ្រួសារ ដែលឈ្លាតឆ្ងាយគ្មានថ្ងៃវិលត្រលប់ ថែមភ្ជាប់ដោយសារខ្លីបង្ហាញអារម្មណ៍ឈឺចាប់ និងសោកស្ដាយជាពន់ពេកថា«យាយលាចៅរហូតហើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment