អីយ៉ា! មេឃកំពុងត្រជាក់ផង ខេមរៈ សិរីមន្ត ដាក់មួយបទនេះ “ឆ្លងឆ្នាំ2នាក់” ធ្វើឲ្យហ្វេនៗ comment ព្រាត ថា…(មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ខេមរៈ សិរីមន្ត (ឈ្មោះពិត ខេម ប៊ុ​ន​ថៃ)។ ប្រជាប្រិយ របស់តារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំង ដដែលពីសំណាក់ ហ្វេនៗ របស់ខ្លួន ជាពិសេស ចម្រៀងមួយបទ កំពុងផ្ទុះល្បីខ្លាំង គឺបទ “ពឺតៗ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តារាចម្រៀងរូបនេះ កំពុងមានក្តីសុខ និងភាពកក់ក្តៅយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារ ។ សិរីមន្ត និងភរិយា មានកូន៣ នាក់ ដោយ កូន​ប្រុស​ច្បង​ ឈ្មោះ​ ខេមរៈ មន្តស្នេហ៍ កូន​ស្រី​​ទី២ ឈ្មោះ​ ខេមរៈ ស្រ្តី​ និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈ​មន្ត​រាជិនី ដែលបានកើត នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់ តារាប្រុសរូបនេះ ក្រោមចំណងជើងថា “ឆ្លងឆ្នាំពីរនាក់”​ ដែលជាការនិពន្ធច្រៀង, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ THO MEET។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើន ពេញចិត្តគ្រប់គ្នា ហើយនិយាយថា ៖ ពីរោះប្លែក ទៀតហើយ អាយដល, ឆ្នាំនេះខ្ញុំឆ្លងឆ្នាំតែម្នាក់ឯងទេបងមន្ត, ពីរោះខ្លាំងណាស់ បងមន្ត អើយ ច្រៀងបានគ្រប់ទម្រង់ហ្មង, អ្នកនិពន្ធខ្លាំង អ្នកចម្រៀងខ្លាំង គឺស្មើនឹង ពីរោះ, ប្លែកហើយ ពីរោះខ្លាំងណាស់។ ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេល សូមស្តាប់ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment