ប្តីប្រពន្ធពិកាជើង សុខចិត្តដើររើសអតចាយមិនលើកដៃសុំលុយគេទេ គាត់និយាយថា៖ “ខ្ញុំសុខចិត្តដើររើសអញ្ចឹងទៅ ខ្ញុំអត់សុំគេទេ យើងក៏ខំរកដើម្បីកូន គេក៏ខំរកដើម្បីកូនគេដូចគ្នា យើងរកបានប៉ុណ្ណា យើងហូបប៉ុណ្ណឹងទៅ យើងអត់ខ្វល់ទេ…” (មានវីដេអូ)

បងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ភាគច្រើន ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន លោក តាន់ គីមសួរ នោះ លោកតែងតែមានចិត្តឈឺឆ្អាលនូវរឿងទាំងឡាយ ដែលមានភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋខ្មែរ មួយវិញទៀតលោកក៏ជាមនុស្សម្នាក់ដែលមានបេះដូងមនុស្សធម៌ផងដែរ តាមទង្វើរដែលគេឃើញជាញឹកញាប់ដែលលោកបានធ្វើនៅក្នុងសង្គម ព្រមជាមួយសកម្មភាពដែលលោកបានជួយជ្រោមជ្រែងកន្លងមកពិតៗចេះពីបេះដូង។

ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញលោកបានបង្ហោះវីដេអូមួយ ដែលរូបលោកបានជួបប្តីប្រពន្ធពិកាជើង ពីរនាក់ នៅខេត្តបាត់ដំបង ដែលតស៊ូ និងប្រឹងដើរ រើសអេតចាយ ចិញ្ចឹមជីវិត មានកូនស្រីម្នាក់អាយុ៥ឆ្នំា។ ប្តីប្រពន្ធដ៏គួរឲ្យអាណិតនេះ មិនព្រមលើកដៃសុំទានគេឡើយ ទោះលំបាកយ៉ាងណាក៏ដោយ ។ លោក តាន់ គីមសួរ ក៏បានបញ្ជាក់បន្ថែមផងដែរថា៖ “ពួកគាត់ពិការកាយ តែមិនពិការចិត្តទេ ស៊ូអូសរទេះដើររើសអេតចាយក៏មិនលើកដៃសុំលុយគេដែរ ហើយវីដេអូនេះសូមផ្ញើជូនបងប្អូនដែលមានវិបត្តិផ្លូវចិត្តផងដែរ”។

បងស្រីពិកាជើងរូបនេះ ក៏បាននិយាយប៉ុន្មានម៉ាត់ផងដែរ ធ្វើឲ្យអ្នកទស្សនាភាគច្រើនរំជួលចិត្តជាខ្លាំង ដោយគាត់ប្រាប់ថា៖ “ខ្ញុំអត់ដើរសុំគេទេ ព្រោះយើងសុំគេក៏អត់កើតដែរ ព្រោះគេរកដោយកំលាំញើសឈាមគេដែរ, អ្នកខ្លះមានដៃជើងល្អ គេមកសុំខ្ញុំដែរ តែខ្ញុំថា ខ្ញុំដើររើសអេតចាយទេ ខ្ញុំអត់មានអីទេ, ខ្ញុំប្រាប់គេថា បើខ្ញុំមានដៃជើងល្អដូចគាត់ ខ្ញុំទៅលាងចានឲ្យគេហើយ តែគេអត់យកខ្ញុំទេ គេខ្លាចប៉ូលីសថាឲ្យ, ខ្ញុំសុខចិត្តដើររើសអញ្ចឹងទៅ ខ្ញុំអត់សុំគេទេ គេខំរកដែរ យើងក៏ខំរកដើម្បីកូន គេក៏ខំរកដើម្បីកូនគេដូចគ្នា អញ្ចឹងហើយយើងខំរកខ្លួនឯង យើងរកបានប៉ុណ្ណា យើងហូបប៉ុណ្ណឹងទៅ យើងអត់ខ្វល់ទេ….”៕

Related posts

Leave a Comment