រំភើបចិត្តជំនួស ផ្ទះថ្មីរបស់ស្រីនីត ចេញជារូបរាងហើយ ផ្ទះថ្មីរបស់ស្រីនីត លោកឧកញ៉ា ស្រី​ ចាន់ថន ថា យ៉ាងយូ២សប្តាហ៍ទៀត រួចរាល់ហើយ

ជឿជាក់ថា មានបងប្អូនជាច្រើនប្រាកដជានៅចាំប្អូនស្រី យ៉ង់ ស្រីនីត ដែលមានរូបសម្រស់ដ៏ស្រស់សោភា ធ្វើឲ្យបងប្អូនជាច្រើន លួចសរសើរពីសម្រស់ធម្មជាតិរបស់ប្អូន។ ទន្ទឹមនឹងរូបសម្រស់ដ៏ស្រស់ស្អាតហើយនោះ ស្រីនីត ក៏ជាក្មេងស្រីម្នាក់ ដែលស្លូតបូត និយាយស្តីដឹងចាស់ទុំ និងមានចរិតល្អថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតដល់កសម្សត់របស់ប្អូនស្រី ត្រូវបានមហាជនជាច្រើន អាណិតស្រលាញ់ និងចង់បានប្អូនស្រី យកទៅចិញ្ចឹមជាកូន និងផ្តល់ការផ្គត់ផ្គង់ដល់ប្អូនស្រីឲ្យបានរៀនសូត្រថែមទៀតផង។ តែយ៉ាងមិញ ពេលនេះប្អូនស្រីបានជួប លោកឧកញ៉ាចិត្តធម៏ បានទទួលប្អូនស្រី ធ្វើជាកូនធម៏។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ាស្រី ចាន់ថន បានលើកឡើងថា “ថ្ងៃទី០៤.១២.២០២០ ខេត្ត មណ្ឌលគីរី ខ្ញុំបាទបានឈ្លៀតពេល មកមើលការងារសាងសង់ផ្ទះធ្វើអោយប្អូនស្រី នីត ដែលមានទំហំ ទទឹង៥ម៉ែត្រគុណ១០ម៉ែត្របណ្តោយសាច់ផ្ទះ មាន២បន្ទប់គេង និងបន្ទប់សិក្សា១. បន្ទប់ទឹក .បន្ទប់ចុងភៅ .ឃ្លាំងដាក់សំភារះមួយនឹង យ៉ាបចំហៀងធំសំរាប់ អង្គុយ រៀនសូត្រផង នឹងតុញាំអាហារផង ការងារសាងសង់យ៉ាងយូ២សប្តាហ៍នឹងបញ្ចប់ ។ អគុណក្រុមការងារសំណង់ jet construction “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment