ក្រៅៗ! បន្ទាប់ពីកញ្ញា រ៉ូស បានចេញវីដេអូ និយាយរៀបរាប់ពីតួប្រុស ដែលបានបំពានលើនាង ស្រាប់តែខាងតួប្រុសបានចេញវីដេអូឆ្លើយតបទៅវិញថា

មួយរយៈពេលខ្លីនេះ MV ក្នុងបទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់” បានកំពុងយកមកជជែកវែកញែកជាខ្លាំង ដោយនៅក្នុងនោះដែរមានកញ្ញា Rose ជាតួអង្គស្រី បានលើកឡើងថា៖”ចំពោះវីដេអូឃ្លីប ដែលបានបែកធ្លាយនោះ ចំពោះការថើបគ្នារវាងខ្ញុំ និងតួប្រុសគឺជាចេតនារបស់តួអង្គប្រុសនេះ ដែលបានលួចថត ដោយមិនមានសុំការអនុញ្ញាតពីរូបនាងខ្ញុំ ហើយក៏បានផ្ញើរវីដេអូនេះ តទៅកាន់គ្រុបរបស់គាត់ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក”។ ទន្ទឹមនឹងនេះដែរ កញ្ញា Rose ក៏បានបង្ហោះសារ និងបានដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងទៅកាន់តួអង្គប្រុស លោក យុទ្ធ ឋានៈ ដោយបានបំពានលើរូបរាងកាយរបស់នាង នៅពេលដែលនាងកំពុងផ្លាស់សម្លៀកបំពាក់ថែមទៀតផង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក យុទ្ធ ឋានៈ ក៏បានចេញមុខធ្វើការបកស្រាយម្ដងរួចមកហើយ ជុំវិញទៅរឿងខាងលើនេះ ដែលគ្រប់ឈុកឆាក និងរាល់សកម្មភាពទាំងអស់នោះ គឺរូបលោកធ្វើតាមអ្នកដឹកនាំសម្ដែង ដែលតម្រូវឲ្យរូបលោកធ្វើតែប៉ុណ្ណោះ ហើយចំពោះវីដេអូបែកធ្លាយ អោបថើបវិញនោះ គឺរូបលោកបានស៊ែរចេញឆានែល យូធូប របស់ផលិតកម្ម P តែប៉ុណ្ណោះ។ ក្នុងនោះដែរ លោក ឋានៈ ក៏បានបដិសេធ ចំពោះរឿងរ៉ាវ ដែលកញ្ញា Rose បានចោទប្រកាន់មកលើរូបលោកថា លោកបានព្យាយាមចង់បំពានមកលើរូបរាងកាយនាងនោះ នៅបន្ទប់ផ្លាស់សម្លៀកបំពាក់នោះ គឺមិនពិតនោះឡើយ។

ជាមួយគ្នានេះដែរ អ្វីដែលជាការចាប់អារម្មណ៏យ៉ាងខ្លាំង ចំពោះកិច្ចសំភាសន៏ ដែលលោកបានផ្ដល់ជូនលោក អុឹម ជីវ៉ា ដើម្បីធ្វើការបកស្រាយនោះ លោកបាននិយាយពាក្យពេជន៏មួយចំនួន ដោយមានខ្លឹមសារថា៖”ការពិតទៅលោកក៏មានភាពរអើមជាខ្លាំង ក្នុងការថតឈុតថើបជញ្ជក់បឺតមាត់នេះផងដែរ ព្រោះថាបានលុយម៉ាល្មមនោះទេ ហើយលោកក៏មិនដឹងថាតួស្រីមានកើតរោគអ្វី ដូចជារោគថ្លើម រាក់ស៉ីធ្មេញ និងជំងឺផ្សេងៗ រហូតដល់លោកថតចប់ភ្លាមរូបលោកបានរត់ទៅដុសធ្មេញចេញភ្លាមតែម្តង”។

ទាក់ទងចំពោះរឿងខាងលើនេះ នៅមិនទាន់ចប់នោះឡើយ ដោយព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តួអង្គប្រុស លោក យុទ្ធ ឋានៈ បានចេញមុខធ្វើការបកស្រាយជាថ្មីម្ដងទៀត អមមកជាមួយវីដេអូ និងបានភ្ជាប់សារយ៉ាងដូច្នេះថា៖”សម្ដែងតាមអ្នកដឹកនាំ សម្ដែងដោយគ្មានកាបង្ខិតបង្ខំ ពេលមានរឿងមកចោទដាក់ខ្ញុំ ម្តងហេីយម្តងទៀត តេីពេលណាទេីបចប់រឿងនឹង”។

Related posts

Leave a Comment