ឌី សូនីតា ៖ គេផ្ញើរូបមកឲ្យមើល ឃើញហើយ ក៏ស្រក់ទឹកភ្នែកលាយនិងស្នាមញញឹម, អារម្មណ៍ពេលនោះ គឺស្រក់តែទឹកភ្នែក អាណិតខ្លួនផង រំភើបផង បងប្អូនចង់ដឹងថា ខ្ញុំបន់ពីអីទេ?

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០ បានបង្ហោះរឿងពិតមួយនៃជីវិត អាចចប់ ពិតជារំជួលចិត្តតាម។ សូនីតា រៀបរាប់ទំាងអារម្មណ៍ក្តុកក្តួល ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ពេលគេផ្ញើរូបមកអោយមើល ឃើញហើយក៏ស្រក់ទឹកភ្នែកលាយនិងស្នាមញញឹម គ្មានអ្នកណាដឹង និងយល់ច្បាស់ពីអារម្មណ៍ នាងក្រៅពីខ្លួននាងផ្ទាល់ អារម្មណ៍ពេលនោះ គឺស្រក់តែទឹកភ្នែក អាណិតខ្លួនផង រំភើបផង បងប្អូនចង់ដឹងថាខ្ញុំបន់ពីអីទេ?????

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាពិតជាកំសត់ពេក សំរាប់រឿងរ៉ាវ ដែលបានកើតឡើងលើជីវិតមនុស្សស្រីម្នាក់នេះ វាពិតជាក្តីសុបិន្តមួយ ដែលនាងតែងតែស្រម៉ៃ ហើយប្រឹងជម្នះគ្រប់ឧបសគ្គ គ្រប់រឿងរ៉ាវ ដើម្បីអោយក្តីសុបិន្តនោះប្រែក្លាយជាការពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីក្មេងស្រី កូនអ្នកក្រ កំសត់ និងកំព្រាឪពុកម្នាក់ បានប្រែខ្លួនឯងមកជាមេគ្រួសារ ទាំងនៅជាកុមារី១៤ឆ្នាំនៅឡើយ មិនដែលស្គាល់រសជាតិជាយុវវ័យឡើយ ស្គាល់តែរសជាតិជាមនុស្សចាស់បាត់ហើយ បន្ទាប់ពីខ្លួនបានក្លាយជាបង្កោលគ្រួសារ។ ប្រឹងធ្វើការទាំងយប់ថ្ងៃ រហូតដល់ជិតបានជោគជ័យ ក៏មានជម្ងឺគ្រប់មុខ ប្រឹងទាំងឈឺ មើលខ្លួនបណ្តើរ ធ្វើការបណ្តើរ រហូតដល់ភ្លេចខ្លួន ប្រឹងរហូតដល់ភ្លេចថា ខ្លួនឯងមានតែ១ជីវិតមានតែ១។

ពេលដែលចាប់ផ្តើមមើលខ្លួនឯងវិញ ក៏នៅសល់ក្តីសង្ឃឹមដ៏តិចតួចបំផុត ហើយក៏មានតែខ្លួនឯង ដែលប្រឹងម្តងទៀត ដើម្បីក្តីសង្ឃឹមចុងក្រោយនេះ ប្រឹងទាំងដឹងថាគ្មានសង្ឃឹម ប្រឹងទោះដឹងថាវាហួសពេល ក៏នៅតែសង្ឃឹម ប្រឹងទោះដឹងថាលទ្ធផលចុងក្រោយបែបណា ចុងបញ្ចប់ខ្ញុំក៏អាចធ្វើបាន។

មកដល់ពេលនេះ ខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃ១០ប្រណម ក្រាបថ្វាយបង្គំវត្ថុស័ក្តិសិទ្ធ ក្រុមគ្រួសារ មនុស្សជុំវិញខ្លួន មិត្តភក្តិ បងប្អូន ញាត្តិមិត្តទាំងអស់ ដែលដឹងរឿងខ្ញុំ នៅចាំអោយកម្លាំងចិត្តខ្ញុំ ជឿជាក់លើខ្ញុំ តែងនៅពីក្រោយខ្ញុំ ហើយគាំទ្រខ្ញុំជានិច្ច។

ទីបំផុត ខ្ញុំក៏មានកូនស្រីម្នាក់ ដែលអាចនៅជាមួយខ្ញុំ មិនទៅណាចោលខ្ញុំ ខ្ញុំតែងតែប្រាថ្នាសំរាប់ជីវិតមួយនេះ ស៊ូអត់ប្តី កុំអោយតែអត់កូន ឥឡូវបានសំរេចហើយ ពេលនេះ ខ្ញុំក៏ធ្វើពិធីលាបំណន់ថ្វាយភ្លេង ថ្វាយគឿងសក្ការៈទាំងឡាយ ដែលខ្ញុំធ្លាប់បួងសួងសុំ ពីព្រះ និងវត្ថុស័ក្តិសិទ្ធ”៕

Related posts

Leave a Comment