ថាមែនៗ! ក្រោយឃើញស្ត្រីម្នាក់នេះ រិះគន់ មាស សុខសោភា បែបនេះ, អត់ចាំយូរទេ អ្នកនាង ចន ចាន់លក្ខិណា ដាក់ប៉ុន្មានម៉ាត់ យ៉ាងខ្លី វិញថា…(មានវីដេអូ)

ថ្មីៗនេះ គេប្រទះឃើញ ស្ត្រីម្នាក់ មានឈ្មោះ ក្នុងបណ្តាញសង្គម TikTok គឺ ស្រីមុច បានចេញមុខរិះគន់ខ្លាំងៗ ចំពោះ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ មាស សុខសោភា។ ស្ត្រីរូបនេះ បាន និយាយចំៗ ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ចង់និយាយពីតារា មាស សុខសោភា ជួបផ្ទាល់នៅភ្នំគូលែន ឈ្លើយណាស់ ចា៎ ហើយឬកណាស់ រើសអើងណាស់ ចា៎។ ខ្ញុំស្គាល់ច្បាស់ជាងគេ ឈ្មោះ មាស សុខសោភា គឺមិនច្រឡំទេ ចា៎។ រាក់ទាក់គេ សុំគេថតជាមួយ គេឆ្លើយមកសោះអង្គើយ គេថា គេថតមិនបានទេ។ គ្នាគេ៣នាក់ ម្នាក់កាន់កាមេរ៉ាថត គេឆ្លើយថា មិនបានទេ មិនបានទេ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលវីដេអូនេះចប់ភ្លាម ស្រាប់តែ អ្នកនាង ចន ចាន់លក្ខិណា នៅអត់ស្លៀមឡើយ ក៏បានបង្ហោះសារតបស្ត្រីម្នាក់នេះយ៉ាងខ្លីថា “ស្តាប់គាត់និយាយ ដូចយ៉ាងម៉េច មិនដឹងទេ និយាយចុះនិយាយឡើង គឺលើកខ្លួនឯង និងស្តាប់យូរៗទៅ ដូចគាត់មិនពេញចិត្តទាំងក្រុមតែម្តង មិនមែនតែប្អូនមាស សុខសោភា ម្នាក់ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់និយាយត្រង់ចំណុចគេ កន្លងបាយម្ហូបរបស់គាត់ គឺដូចមិនសមហេតុសមផលសោះ គ្មានមនុស្សណា អត់សុជីវធម៌ ដល់ថ្នាក់ណឹងទេ ហើយកន្លែងអង្គុយញុំាបាយ នៅភ្នំគូលែន តាមដឹង គឺមិនតូចចង្អៀត ដល់ថ្នាក់ត្រូវដណ្តើមកន្លែងអង្គុយនោះដែរ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ស្ត្រីម្នាក់នេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment