ហ្វេនៗ នាំគ្នានិយាយថា អូនស្មាយ កូនស្រី ឌី សូនីតា មុខដូចបារាំង, ទីបំផុត សូនីតា ទំលាយប្រាប់ហើយ…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបកើតបានជាង១ខែសោះ អូន Smile កូនស្រី សូនីតា ប្រែប្រួលមុខមាត់ គួរឲ្យគ្រឺតដល់ហើយ ជាពិសេសចេះលេងទឹកមុខទៀត ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ទ្រាំអត់បាន ក៏និយាយថា “មើលកូនកណ្តុរមាសគេផងចាស សំខាន់អាស្មាយ សម្លក់ម៉ាមី គិតម៉េចឥឡូវ កូនឯង ចេះលេងទឹកមុខ តាំងពី១ខែ អ៊ីចឹងកូន ហើយមើលមុខដូចប្រុសទៅ ដូចប្រុសទៅហើយ កូនមាសម្តាយ ចប់ហើយកាដុង មើលទៅប្តូរឈ្មោះដាក់ឈឹមប៉ោត ដូចការគ្រោងទុក ឬក៏យ៉ាងម៉េចទេខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ សូនីតា ក៏បានរៀបចំពិធីតូចមួយ ជុំគ្រួសារ ក្នុងថ្ងៃចេញខែកូនស្រី ដោយមិនបានធ្វើធំដុំ នោះទេ ដើម្បីចូលរួមក្នុងការការពារ ការឆ្លង ជំងឺកូវីដ-១៩​។ មួយវិញទៀត គ្រប់គ្នាក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ថា កូនស្រី សូនីតា មានមុខស្អាតដូចកូនបារាំងនេះ គឺកាត់ទៅរក ឪពុក គឺលោក John Alexora។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុត នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ឌី សូនីតា ចេញមុខទំនាយប្រាប់ហើយ ថាកូនស្រីខ្លួនកាត់រកអ្នកណានោះ។ នីតា បញ្ជាក់ថា “ថាអូន ដូចកូនបារាំង តែមិនមើលមុខយាយទួតអូនសោះ កូនកាត់ស្វីស”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោមនេះ ៖

Related posts

Leave a Comment