សូមជួយពួកគាត់ផងបងប្អូន! រូបភាពក្មេងៗឈរគោរពទង់ជាតិនៅមុខសាលាអង្គការនេះ អាចជារូបថតចុងក្រោយរបស់ពួកគាត់ហើយ ព្រោះអង្គការប្រឈមនឹងការបិទទាំងស្រុង ដោយសារតែបញ្ហាមួយនេះ

ពិតជារឿងមួយដែលគួរឲ្យសោកស្តាយជាទីបំផុត អង្កការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា អង្គការ «មូលនិធិ សម្រាប់សង្រ្គោះបន្ទាន់ទុរគត៌ភាព» ជួយកុមាររាប់រយអ្នកឲ្យបានរៀនសូត្រ ដោយឥតគិតថ្លៃ ។ ខណៈពេលអង្គការមួយនេះកំពុងតែប្រឈមមុខនិងការបិទទ្វារ ដោយសារតែ ស្ថាបនិក អង្កការ មួយនេះ ជួបនូវបញ្ហាខ្វះថវិការនៅក្នុងការទ្រទ្រង់ដំណើរបន្តទៀត។ កុមារក្រីក្រ នៅគនរសំរាមស្ទឹងមានជ័យ និងកុមារអនាថាជាច្រើននាក់ទៀត អាចប្រឈមនឹងការបាត់បង់ការសិក្សាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូ អោម តារា ដែលជាស្ថាបនិកមួយរូប បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “រូបក្មេងៗឈរគោរពទង់ជាតិនៅមុខសាលាអង្គការនេះ អាចជារូបថតចុងក្រោយរបស់ពួកគាត់ហើយ ព្រោះអង្គការប្រឈមនិងការបិទទាំងស្រុងនៅចុងខែនេះហើយ ព្រោះរកជំនួយទ្រទ្រង់សម្រាប់ឆ្នាំ២០២១មិនគ្រប់ ។ យើងត្រូវការថវិកាយ៉ាងតិច ២៥,០០០ដុល្លាអាមេរិកក្នុងមួយឆ្នាំដើម្បីអាចដំណើរការទៅបាន។ មកទល់ម៉ោងនេះ ខ្ញុំកៀងគរបានតែ​៥០០០ដុល្លាប៉ុណ្ណោះ យើងខ្វះរហូត២០,០០០ដុល្លា ដែលបង្ហាញថាយើងមិនអាចទៅមុខទៀតបាន ប្រសិនជាគ្មានជំនួយបន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំធ្លាប់បានសរសេរកន្លងមកហើយ អំរែកមួយនេះខ្ញុំរែកម្នាក់ឯង ១៥ឆ្នាំមកហើយ វាចេះតែធ្ងន់ទៅៗ រហូតពេលនេះខ្ញុំរែកទៅមុខទៀតលែងរួច ជំរើសគឺទម្លាក់វាពីស្មាបើគ្មានអ្នកសាង។ ក្មេងៗអស់នេះអាចនិងវិលទៅស្ថានភាពដើមរបស់គាត់វិញ បើអង្គការបិទ”។

Related posts

Leave a Comment