មិនធម្មតា! នាយ ពាក់មី, កូម៉ែន, សុវណ្ណារ៉ាក់ និង សុបញ្ញា ប៉ះគ្នា ច្រៀងប៉ុន្មានបទនេះ ពីរោះៗដល់ហើយ (មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយ អ្នកដែលបានក្លាយជា ម្ចាស់ជ័យលាភី ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ នោះ គឺបានទៅលើ ចាន់ សុបញ្ញា កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ដោយម្ចាស់ជ័យលាភីរូបនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជន ព្រមទំាងទទួលបានការបោះឆ្នោតច្រើនជាងគេផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ នាយ ពាក់ មី បានជួប កូម៉ែន, សុវណ្ណារ៉ាក់ និង ចាន់ សុបញ្ញា នៅកន្លែងអាហារដ្ឋានមួយកន្លែង ព្រមទាំងបានបកស្រាយចម្រៀងម្នាក់ម្តង ពិតជាពីរោះៗដល់ហើយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ តោះ ទៅទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment