ភ្នំពេញ៖ បើនិយាយដល់អ្នកមេម៉ាយសាច់សខ្ចីញិក ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាទូទៅប្រាកដជាស្គាល់ជាក់ជាមិនខាន ដោយឡែក កាលពីព្រឹកមិញថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០២០ លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកនាង សេង
ស្រីរ័ត្ន ហៅ Love Riya ភេទស្រី មកកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី ដើម្បីសាកសួរ ពីករណី បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅ
រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ដែលបង្កឡើងដោយ ឈ្មោះ ទ្រី សុផានិត បទល្មើសព្រហ្មទណ្ឌ មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣០៥ , មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣
មាត្រា ៦៥ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជកម្មនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ អ្នកនាង Love riya បានចូល ខ្លួនមកឆ្លើយបំភ្លឺ តាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោង ១១ និង៣០នាទី ទើបបញ្ចប់។ អ្នកបានប្រាប់ថា “អ្នកនាងមកឆ្លើយបំភ្លឺ ឲ្យតុលាការក្នុងនាមជាសាក្សី នៃសំណុំរឿងជម្លោះបរិហារកេរ្តិ៍ប៉ុណ្ណោះ ដើម្បីបញ្ជាក់ការពិត”៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖