(ខេត្តកំពង់ចាម) ៖ អ្នកទាំង០៨នាក់ ដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ នៅភូមិសេកយំឃុំព្រៃឈរស្រុកព្រៃឈរ ក្រោយពីពិនិត្យជាលើកទី១គឺលទ្ធផលអវិជ្ជមានទាំងអស់គ្នា។
ក្នុងនោះផងដែរ នៅថ្ងៃអង្គារ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ គណះអភិបាលស្រុកបានដឹកនាំប្រធានការិល័យសុខាភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ សហការជាមួយក្រុមគ្រូពេទ្យមកចុះយកសំណាក ពីប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន កូវិត១៩ និងបាញ់ថ្នាំសម្លាប់មេរោគ នៅផ្ទះលោក កែវ ស៊ន នៅភូមិសេកយំឃុំព្រៃឈរ ស្រុកព្រៃឈរ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណីអ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បានធ្វើដំណើរទៅលេងបងប្អូន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ ទាំង៦នាក់ បានធ្វើដំណើរទៅសាកសួរសុខទុក្ខបងប្អូនរបស់ពួកគេ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលដែលក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ មិនបានមកខេត្តកំពង់ចាមក្នុងពេលថ្មីៗ ឬនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នោះឡើយ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានចាត់វិធានការបន្ទាន់ឲ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ដោយរកឃើញចំនួន៨នាក់ និងយកពួកគាត់មកពិនិត្យ យកសំណាក និងបញ្ជូនអ្នកប៉ះពាល់ទាំង៨នាក់ ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម៕ ប្រភព៖BTV