ទេសភាពស្អាតៗណាស់! អីយ៉ា ស្ងាត់ៗ ឱក សុគន្ធកញ្ញា និងស្វាមី ​នាំឆលី ទៅលំហែអារម្មណ៍ ដល់កន្លែងធម្មជាតិនេះ បាត់ ថែមទំាងផ្តាំរឿងមួយ ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា ក្រោយរៀបការ តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យគ្រឺតណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសម្រាល បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ប៉ុន្មានថ្ងៃនេះទៀត ឱក សុគន្ធកញ្ញា និងស្វាមី បានទៅដល់កន្លែងកម្សាន្តមួយទៀតហើយ មើលទៅទេសភាពទីនោះ ពិតជាស្រស់ស្អាត គួរឲ្យគយគន់ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ឱក សុគន្ធកញ្ញា ក៏បានផ្តាំរឿងមួយ ដ៏គួរឲ្យចាប់អារម្មណ៍ ថា “ធម្មជាតិជាឱសថ ព្យាបាលជំងឺធុញថប់ ហើយមានអ្វីជាច្រើនទៀត ដែលធម្មជាតិ អាចជួយមនុស្សបាន ដូច្នេះកុំបំផ្លាញធម្មជាតិ កន្លែងធម្មជាតិ ដ៏ស្រស់ស្អាត កោះក្របី @sixsenseskrabeyisland”។

ឃើញបែបនេះភ្លាម អ្នកគាំទ្រ ឱក សុគន្ធកញ្ញា បានចូល comment ភ្លាមៗ ថា ៖ ស្រស់ស្អាត ណាស់ ទាំងមនុស្ស និងធម្មជាតិ, មើលទៅ អាយដល សប្បាយណាស់, រ៉ូបស៊ី និងធម្មជាតិ បូករួមទាំងសម្រស់ បងកញ្ញា ស្អាត, ទេសភាពស្អាតមនុស្សក៏ស្អាត។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតៗ ក្នុងដំណើរកម្សាន្តនេះទំាងអស់គ្នា ៖

Related posts

Leave a Comment