មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អតីតតារាចម្រៀងស្រីប្រចាំប្រផលិតកម្ម Rock អឿន ម៉ូលីកា ហៅ ចែកា បានសម្រាលកូនដោយជោគជ័យហើយ ទំាងម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់។ ស្របពេល កំពុងជោគជ័យខ្លាំង ក្នុងមុខជំនួញ គេឃើញ ចែកា ទិញវីឡា ឡានទំនើប និងសម្ភារជាច្រើនទៀត ជាហូរហែផងដែរ។
ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ចែកា ទំលាយ រូបភាពចាស់ៗរបស់ខ្លួនប៉ុន្មានសន្លឹក មើលទៅពិតជាស្រស់ស្អាត និងមានរាងឡូយណាស់ មើលសឹងមិនស្គាល់។
ចែកា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “រូប ចែកា កាល2017″។ ឃើញរូបភាពនេះភ្លាម ម្នាក់ៗបានចូល comment ថា “ស្អាតខ្លាំងណាស់, គួរឲ្យស្រឡាញ់ណាស់ ចែ, កប់សាហាវចែ, ញក់សាច់”។ ព្រមទំាងនៅមានការបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាច្រើនទៀត ក្រោយឃើញសម្រស់ ចែកា កាលពីឆ្នាំ ២០១៧ នោះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាសម្រស់ចែកា កាលពីនោះ និងឥឡូយ ខុសគ្នាយ៉ាងណានោះ សូមមើលរូបភាពខាងក្រោមនេះ ៖