មិនធម្មតា! កូន Love Riya កាន់តែធំ កាន់តែស្អាត មុខគួរឲ្យស្រឡាញ់ គ្រាន់តែឃើញ នរណាៗក៏គ្រឺតដែរ

បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ស្រីស្អាត Love Riya នោះ ដែលជាអ្នកលក់ផលិផលតាមហ្វេសប៊ុកដ៏ល្បីឈ្មោះម្នាក់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិឋិជនរបស់ខ្លួន។ ចំណែកកាលពីពេលកន្លងទៅ Riya បានធ្វើឲ្យមហាជន ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបគាត់ បានចូលរោងការហើយ ជាមួយកូនកំលោះដ៏ស្រស់សង្ហាម្នាក់។

លុះដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ ប្រិយមិត្តជាច្រើន សម្តែងការអបអរសាទរ ក្រោយទទួលបានដំណឹងថា Riya បានសម្រាលកូនដោយជោគជ័យ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ Riya បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់កូនខ្លួន ដែលមានមុខមាត់គួរឲ្យស្រឡាញ់ និងគួរឲ្យគ្រឺតខ្លាំងណាស់ ។ ស្រីស្អាតរូបនេះ ក៏បានភ្ជាប់សារខ្លីមួយថា “ទែនទែនក្រមុំហើយបងអូនអើយ”។ ក្រោយពីឃើញរូបនេះហើយ មានអ្នកខ្លះចូល comment ថា ៖ “អូនទែនៗខ្យូតខ្លាំងណាស់”, “គួរឲ្យស្រលាញ់ណាស់” ហើយក៏មានអ្នកខ្លះបង្ហាញអារម្មណ៍គ្រឺតជាខ្លាំងផងដែរ៕

Related posts

Leave a Comment