(ហ្វេសប៊ុក)៖ យោងតាមការបង្ហោះរបស់អ្នកស្រី ទ្រី ដាណា នៅមុននេះបន្តិចបានរៀបរាប់ឲ្យមហាជនដឹងថា ៖ «ថ្ងៃនេះ នាងខ្ញុំ និងពូម៉ៅ បានមកដល់ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ ចែកអំណោយជូនបងប្អូនកំពុងជួបការលំបាក ១០០គ្រួសារ សុំទោស ពូ មីង យាយ តា ទាំងអស់ផង បានត្រឹមសំពះពីចម្ងាយ មិនអាចចូលជិតស្និទ្ធស្នាលដូចមុន ព្រោះត្រូវការពារកូវីដទាំងអស់គ្នាស្វាមីនាងខ្ញុំក៏បានណែនាំលោកតា លោកយាយ ពីការកាពារខ្លួនពីកូវីដ ដើម្បីពួកគាត់បានយល់ច្បាស់។ ពេលនេះ យើងត្រូវប្រុងប្រយ័ត្ន រក្សាគំលាត និងពាក់ម៉ាស បាញ់អាល់កុលឱ្យបានញឹកញាប់ សង្ឃឹមថាកូវីដ រលាយបាត់ឆាប់ៗ។
នាងខ្ញុំចង់ជួយអ្នកជួបការលំបាកផង ចែករំលែកចំណេះដឹងផង ទើបរៀបចំចែកអំណោយជូនលោកយាយ លោកតា និងបងប្អូនជួបការលំបាកពេលនេះ។ អំណោយមាន អង្ករ 20kg, មី, ត្រីខ ទឹកស៊ីអ៊ីវ និងថវិកា ម្នាក់ ៥ម៉ឺនរៀលបន្ថែម។ បន្ថែមថវិកាខ្លះទៀត ជូនកម្លាំង អាជ្ញាធរ និងប្រជាការពារ ដើម្បីពួកគាត់បានជួយប្រជាពលរដ្ឋបន្ត។ ក្មេងៗ ក៏មានថវិកាជូនដែរ។ សរុបថវិកា 4580$ » ៕