រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១២រំលងអធ្រាត ឆ្លងចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូមួយគ្រឿង ម៉ាក HONDA Beat ពណ៍ ស លាយខៀវ ពាក់ស្លាកលេខ កណ្ដាល 1AL-8404 បានបើកម៉ូតូទៅបុករថយន្ដកុងទ័រនឺ ដែលចតកណ្ដាលផ្លូវពីក្រោយមួយទំហឹង បណ្ដាលឲ្យស្លា ប់ ពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍មួយនេះ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទល់មុខប្រលានយន្ដហោះ ពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលស្លា ប់ ក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណជាបណ្ដុះអាសន្ន គឺមានឈ្មោះ ប៉ាវ ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ Pozz Pav អាយុ២៦ឆ្នាំ។ អ្វីដែលកាន់តែរន្ធត់ចិត្តទៀតនោះ បុរសជាជនរងគ្រោះខាងលើ គឺជិតចូលដល់ថ្ងៃរៀបមង្គលការទៅហើយ តែបែរជាជួបរឿងអកុសលបែបនេះទៅវិញ។
ជាមួយគ្នានេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Horm Srey Pov ត្រូវជាសាច់ញាតិ នៃ ស ព បានបង្ហោះសារមួយឃ្លាថា៖”ហេតុអី្វក្រែងថាឆ្នាំហ្នឹង មកលេងជួបជុំបងប្អូន ហេតុអ្វីបងប្អូនរងចាំទៅថ្ងៃរៀបការតែពេលនេះបែរជាទៅបុណ្យ ស ព សូមអោយទៅអោយបានសុខ ជាតិក្រោយសូមកុំឱ្យអាយុខ្លីដូចជាតិនេះទៀត សូមឱ្យប៉ាវទៅកាន់ភពភូមិដែលល្អ”។