លោក ហេង ឡុង បានបង្ហោះសារសូមទោសទៅកាន់អ្នកនាង ធី សុវណ្ណថា ជាសាធារណៈ ហើយ ដោយបាននិយាយថា

ភ្នំពេញ៖ គួររំលឹកឡើងវិញបន្តិរឿងរ៉ាវប៉ុន្មានថ្ងៃមកនេះ មានប្រិយមិត្តជាច្រើនប្រាកដជាតាមដានអំពីព័ត៌មានទាក់ទង់នឹងអ្នកនាង ធី សុវណ្ណថា និងលោក ផែន សុវណ្ណារិទ្ធ មកហើយថាចាំតាំងពីថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីររួចមក ស្រាប់តែផ្ទុះរឿងមាននារីម្នាក់ឈ្មោះ ចរិយា បានទូរស័ព្ទមកកាន់លោក ហេង ឡុង ហើយបានចេញមុខអះអាងថាសមីខ្លួនជាប្រពន្ធរបស់លោក ផែន សុវណ្ណារិទ្ធ រហូតធ្វើឲ្យមានការផ្ទុះរ៉ាវនេះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុតែម្តង។ ជាក់ស្តែងកាលពីយប់មិញនេះ សន្និសិទការសែតបានមានការចាប់ផ្តើមហើយ តែចំពោះវត្តមានរបស់កញ្ញា ចរិយា បែរជាមិនមកទៅវិញ ចំពោះមូតហេតុនោះ នៅមិនទាប់មានការបញ្ជាក់ឲ្យបានដឹងច្បាស់នៅឡើយទេ។ ក្នុងងដែលលោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា

ដែលមានវត្តមាននៅពេលនោះ ក៏បានធ្វើការឆ្លើយតបសំនួរពីអ្នកសារព័ត៌មានជាច្រើន ក្រោមការទស្សនាពីមជ្ឈដ្ឋានមហាជនរាប់មុឺននាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកទូទាំងប្រទេស។ជាក់ស្តែងលោក ហេង ឡុង ក៏បានមានការសោកស្ដាយយ៉ាងខ្លាំង ដែលបានផូសវីដេអូនៅចំថ្ងៃមង្គលការរបស់លោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា ដែលបង្កឲ្យទិដ្ឋភាពក្នុងកម្មវិធីទាំងមូលមានការមន្ទិល និងចាស់ទុំទាំងសងខាងចងចិញ្ចើមដាក់គ្នា ជាមួយនឹងទឹកមុខស្រពាប់ស្រពោននោះ។ដោយឡែកនៅមុននេះបន្តិច លោក ហេង ឡុង ក៏បានបង្ហោះសារនៅលេីទំព័រហ្វេសបុករបស់ខ្លួន

ដោយបានមានការលេីកឡេីងថា៖ «ខ្ញុំបាទ ហេង ឡុង សូមអភ័យទោសចំពោះប្អូនស្រី ធី សុវណ្ណថា និងស្វាមី ដែលបានផ្សាយព័ត៌មាន ធ្វេីឲ្យប៉ះពាល់ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២ សូមប្អូន និងស្វាមី មេត្តាយោគយល់»។ទន្ទឹមនឹងនេះ ចំពោះរឿងរ៉ាវដែលកំពុងតែផ្ទុះកក្រើកខាងលេីនេះ នៅមិនទាន់បញ្ចប់នៅឡើយនោះទេ ខណៈដែលអ្នកនាង ធី សុវណ្ណថា នៅតែបន្តស្វែងរកកញ្ញា ចរិយា និងផ្ដល់រង្វាន់ជូន១មុឺនដុល្លារចំពោះអ្នករកឃេីញ ដេីម្បីមកដេញដោល និងដោះស្រាយចំពោះរឿងនេះ ដែលមិនអាចលេីកលែងបាននោះទេ ព្រោះវាពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរូបនាង និងស្វាមីជាខ្លាំង។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment