ក្តៅៗ! ក្រោយផ្ទុះរឿងរ៉ាវថម MV ស៊ិចស៊ីហួសហេតុពេក ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការបង្ហោះសារមួយចំៗថា..

ភ្នំពេញ៖ រំឡើងវិញបន្តិចថា មួយរយៈចុងក្រោយនេះ រឿងរ៉ាវអាស្រូវរបស់អ្នកសិល្បៈត្រូវបានផ្ទុះផ្អើលបន្តបន្ទាប់ពេញបណ្ដាញសង្គម ជាក់ស្ដែងឈុតវីដេអូក្រៅឆាកដ៏ស្រើបស្រាលប្រៀបដូចរឿងកូនជ្រូកជប៉ុន ដែលធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃនោះ នៅតែជាប្រធានបទក្ដៅសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅឡើយ ទោះបីជាភាគីពាក់ព័ន្ធដែលបានសម្ដែងក្នុងវីដេអូដ៏ក្ដៅរោលរាលនោះ ព្យាយាមចេញមុខបកស្រាយម្ដងហើយម្ដងទៀតក៏ដោយ។យ៉ាងណាមិញ វីដេអូដ៏អាម៉ាស់មួយនេះកាន់តែក្ដៅគគុកមិនព្រមបញ្ចប់ទាល់តែសោះ

ស្រាប់តែថ្មីៗនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌មួយរូបនោះ បានបញ្ចេញយោបល់តាមរយៈការខំមិន (Comment) លើព័ត៌មានពាក់ព័ន្ធនឹងរឿងវីដេអូឱបរឹតលូកលាន់ជ្រុលហួសហេតុពីសិល្បៈនៃការសម្ដែង ដោយក្នុងនោះលោកជំទាវថែមទាំងបានលើកឡើងដល់ក្រសួងពាក់ព័ន្ធថែមទៀតផង ។ជាក់ស្តែង លោកជំទាវ ហ៊ុន ស៊ីណាត

បានបញ្ចេញយោបល់ដោយមានខ្លឹមសារថា «មិនដឹងជាស្អីៗទេមួយរយៈនេះឃើញតែតារាៗធ្វើរឿងអាស្រូវ មានទាំងលក់របស់ជេរគ្នាដាក់ខែ និង រឿងដណ្ដើមប្រុសគ្នា ។ ម្យ៉ាងទៀតក្រសួងពាក់ព័ន្ធបែបដេកលក់ក៏មិនដឹងបានជាអត់ឃើញហៅតារាៗដែលជេរហែកហួរគ្នាទៅអប់រំសោះ តួយ៉ាងរឿងមួយនេះជាដើមបង្ហោះពេញពិភពលោកមិនចេះអៀនខ្មាសគេទេ» ៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment