ពិតជាមានសុភមង្គលណាស់! សុះ ម៉ាច រៀបចំខួបកំណើតកូនស្រី ជាមួយកាដូលុយទាំងបាច់ ពោរពេញដោយសុភមង្គល!

ភ្នំពេញ៖ ប្រិយមិត្តពិតជាស្គាល់ហើយតារាសម្តែងប្រុសជើងចាស់ដ៏មានប្រជាប្រិយភាព លោក សុះ ម៉ាច បច្ចុប្បន្ននេះហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ ដោយមិនសូវជាលេចមុខនៅក្នុងកម្មវិធីនានាច្រើនដូចមុន ក៏ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែមានដដែល។

យ៉ាងណាមិញ ទោះបីជាមានការងារក្រៅពីសិល្បៈមមាញឹកបែបណា ក៏ប៉ុន្តែឃើញថាតារាប្រុសរូបនេះ តែងតែមានពេលវេលាសម្រាប់គ្រួសារជានិច្ច។

ជាក់ស្ដែង កាលពីម្សិលមិញនេះ លោកបានធ្វើខួបកំណើត ជូនកូនស្រីជាទីស្រលាញ់ ពោរពេញដោយភាពរីករាយ ក្រោមសកម្មភាពជួបជុំគ្រួសារជាច្រើន។

អ្វីដែលកាន់តែពិសេសនោះ គឺលោកបានដើរតួជាឪពុកល្អ Surprise ជាមួយនឹងកាដូជាបាច់លុយដុល្លារជាច្រើនយ៉ាងស្អាតជូនដល់នាង យ៉ាងរំភើបតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើការបង្ហាញក្តីស្រលាញ់ចំពោះកូនស្រី ក្នុងថ្ងៃពិសេសយ៉ាងគួរឲ្យសរសើរផងដែរ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបានសរសើរដល់លោកគ្រប់គ្នា ដែលស្រលាញ់ និងថ្នមកូនស្រី តែងតែមានពេលវេលាសម្រាប់គ្រួសារជានិច្ច ជាពិសេសគឺមិនភ្លេចថ្ងៃកំណើតកូនស្រីជាទីស្រលាញ់រូបនេះនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment