អបអរសាទរ! ទីបំផុតលោក នី រតនា និង ភរិយា បានសម្រេចបំណងហើយ ក្រោយបានទទួលដំណឹងថាកូនទីមួយរបស់លោកគឺជាកូន..

ភ្នំពេញ៖ មហាជនជាច្រើនប្រាកដជាស្គាល់លោក នី រតនា រួចមកហើយដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទីមួយ ឆ្នាំ 2015 ហើយនាពេលថ្មីនេះលោក នី រតនា ក៏បានបង្ហាញនូវអារម្មណ៍រំភើប និង រីករាយចិត្តជាខ្លាំង ក្រោយពីលោកបានដឹងនូវលទ្ធផលភេទកូនដំបូងរបស់លោកដែលសមបំណងលោករួមទាំងភរិយារបស់លោកផងដែរ។ ទោះបីជាលោកមមាញឹកក្នុងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏លោកបានចំណាយពេលនាំភរិយាជាទីស្រលាញ់ទៅប្រទេសថៃ ដើម្បីតាមដានសុខភាពនិងទារកក្នុងផ្ទៃដែលពេលនេះមានអាយុប្រមាណជាងបួនខែមកហើយ។ អ្វីដែលលោកនិងភរិយារំភើបនោះគឺកូនដំបូងរបស់លោកគឺជាកូនស្រីដែលមានសុខភាពល្អជាធម្មតា។ ក្នុងនោះក៏មានការ

ជូនពរ និង អបអរចំពោះសមាជិកថ្មីរបស់ នី រតនា ជាកូនស្រីផងដែរ ។សម្រាប់មន្ទីរពេទ្យដែល នី រតនា ជូនភរិយាទៅតាមដានសុខភាពផ្ទៃពោះនោះគឺជាមន្ទីរពេទ្យល្បីឈ្មោះនៅប្រទេសថៃ ដែល ឱក សុគន្ធកញ្ញា ត្រៀមសម្រាលនៅទីនោះផងដែរ ។ ទោះបីជាមានភរិយា និង ត្រៀមខ្លួនក្លាយជាឪពុករបស់គេក្នុងពេលប៉ុន្មានខែទៀតក៏ពិតមែនតែ ប្រជាប្រិយភាព នី រតនា នៅតែរីកទូលាយមិនថមថយនោះទេ ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment