អីយ៉ា! ចំថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ សួស វីសា រៀបចំកម្មវិធីតូចមួយ ជុំគ្រួសារ យ៉ាងសាមញ្ញ តែមើលទៅសប្បាយណាស់ ថែមទំាងបាន កាដូមួយនេះ ពីស្វាមី ទៀត នោះគឺ…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាមួយលោក Tommy ជាផ្លូវការហើយ ព្រមទាំងមានមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលជាខ្លាំង ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រីមៀរ សែន សុខ អគារ E និង F។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការ តារាចម្រៀង សួស វីសា ទទួលបានកាដូជាទីគាប់ចិត្តមួយ គឺកូនស្រីរបស់ខ្លួន ដែលបានសម្រាល នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើនសម្តែងក្តីត្រេកអរយ៉ាងខ្លាំង។ កូនស្រី តារាចម្រៀងរូបនេះ មានមុខមាត់ គួរឲ្យស្រឡាញ់ខ្លាំងណាស់ មានឈ្មោះ ពីរោះទៀត គឺ ថង សាម៉ូលីណា (ហៅ Jenny) ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់ខួប១ឆ្នាំ របស់ តារាចម្រៀង សួស វីសា និង ស្វាមី ដោយមានកម្មវិធីតូចមួយជាលក្ខណៈគ្រួសារ មើលទៅសាមញ្ញៗ តែពោរពេញដោយស្នាមញញឹម និងក្តីរីករាយយ៉ាងខ្លាំង ជាពិសេស វីសា ទទួលបានកាដូ ទូរស័ព្ទ iPhone ស៊េរីទំនើបចុងក្រោយទៀត ពីស្វាមី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីសា បានភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា “យប់មិញសប្បាយលក្ខណៈគ្រួសារ អរគុណបងប្អូនទាំងអស់គ្នាសំរាប់ពាក្យជូនពរល្អៗក្នុងថ្ងៃខួបអាពាហ៏ពិពាហ៍មួយឆ្នាំរបស់ខ្ញុំ ជាពិសេសអរគុណប្តីសំលាញ់សំរាប់ការដូរ ប្រពន្ធពិតជារំភេីបណាស់ I love you my lovely husband”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment