កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ប្រិយមិត្តជាច្រើន ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបហើយថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។
ក្រោយសម្រាល បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។
គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ឆលី អាយុបានជាង១ឆ្នាំហើយ មើលទៅពិតជាប្លែក គួរឲ្យស្រឡាញ់ណាស់ ជាពិសេសស្លៀកមួយឈុតគេងយប់នេះទៀត ពិតជាប្លែក និងគ្រឺតដល់ហើយ ដល់ថ្នាក់ធ្វើឲ្យ គ្រប់គ្នាឃើញភ្លាម ក៏និយាយដែរថា ៖
បុរសម្នាក់ហ្នឹងហើយ ដែលធ្វើឲ្យខ្ញុំលង់អើយ សែនលង់ ឃើញមុខចង់តែចាប់វៃទេ បើស្អាតម្លឹងៗ, មុខដូចមនុស្យចាស់ចៅប្រុស, ក្នាញ់ណាស់លោកអើយលោក, គួរឲ្យក្នាញ់ណាស់ នៅជិតអី សុំក្រញិចតិចហើយ, Oh my god ដល់ six senses ទៀតហើយឆលីខ្ញុំ។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖