ក្តៅៗ! ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីអាមេរិក», គឺជាព័ត៌មានញុះញង់បង្កចលាចល

(ភ្នំពេញ)៖ ថ្លែងប្រាប់តាមទូរស័ព្ទនៅមុននេះបន្តិចលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ដោយច្រានចោលព័ត៌មានដែលបានបំពុលថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីសហរដ្ឋអាមេរិក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបញ្ជាក់ថា «ដែលអ្នកបំភ្លៃព័ត៌មានញុះញង់បែបគឺមានចេតនាបង្កចលាចលសង្គមកម្ពុជា ខ្ញុំស្នើឲ្យកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កបញ្ហា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបថា ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានដើរលេងនៅផ្សាររយៈពេលមួយម៉ោងកន្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា នៅពេលទៅដល់ផ្សារទៅនើបអ៉ីអនទី១ លោកស្រីភរិយាអគ្គនាយកពន្ធនាគារ គាត់ឡើងទៅជាន់ទី១ ហើយចូលពិសារអាហារជប៉ុន នៅខាងឆ្វេងជណ្តើរយន្ត។ បន្ទាប់ពីពិសារអាហារជិតមួយម៉ោង គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ បន្ទាប់ពីចូលបន្ទប់ទឹកគាត់ចេញទៅផ្ទះតែម្តង។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលចូលទៅផ្សារអ៉ីអន នៅព្រឹក ឬមុនថ្ងៃទី២១ ខែវិច្ឆិកា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជរដ្ឋាភិបាល បានសម្រេចផ្អាកដំណើរការផ្សារទំនើបអ៉ីអនទី១ នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីទទួលបានព័ត៌មានថា ស្ត្រីជាភរិយារបស់អគ្គនាយកពន្ធនាគារដែលមានវិជ្ជមានកូវីដ១៩ បានចូលទៅកាន់ផ្សារអ៉ីអនទី១។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ១៩នេះនៅឡើយ៕ ប្រភព៖ freshnewsasia

Related posts

Leave a Comment