ក្តៅៗ! ក្រសួងសុខាភិបាល សម្រេចបិទសណ្ឋាគារមួយនេះ រយៈពេល២ថ្ងៃ ក្រោយរកឃើញថា អ្នកផ្ទុកកូវីដ-១៩ បានទៅហាត់ប្រាណ និងងូតទឹក នៅទីនោះ

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់ “BTV Cambodia” បានប្រាប់ឲ្យដឹងថា “ក្រសួងសុខាភិបាល​ សម្រេចបិទផ្សារអ៊ីអន១ បណ្ដោះអាសន្ន ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ១៩ថ្មី លើស្ត្រីម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់ឲ្យដឹងនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើខ្លួនស្រ្តីម្នាក់ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ ក្រសួងសុខាភិបាលបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការយកស្ត្រីរូបនេះ ក្រុមគ្រួសារ និងស្វែងរកអ្នកដែលពាក់ព័ន្ធមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយទៀតហើយ ថា “តាមការស្រាវជ្រាវ​ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹក នៅសណ្ឋាគារភ្នំពេញ ដូច្នេះ​ ក្រសួងសុខាភិបាល​ ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី​ ក្នុងការបិទសណ្ឋាគារ នេះ រយ:ពេលពីរថ្ងៃ ដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីដូចបានជម្រាបជូនខាងលើ​ សូមសាធារណជនមេត្តាជ្រាប​ ហេីយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ​ សូមអញ្ជេីញមកធ្វេីតេស្តនៅថ្ងៃនេះ​ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហេីយបានចេញផ្សាយនៅព្រឹកមុិញនេះ​ ឲ្យបានគ្រប់ៗគ្នា។ សូមអរគុណ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment