ក្តៅៗ! កញ្ញា Ana Rose រៀបរាប់ពីទង្វើថោកទាបរបស់តួប្រុសដែលលួចបង្ហោះវីដេអូហើយបានគំរាមនាងថា (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងច្បាស់និងមានការភ្ញាក់ផ្អើលជាខ្លាំងដោយ MV ក្នុងបទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់” បានកំពុងតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកក្នុងបណ្ដុំសិល្បៈ បានចេញមុខនាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការប្រើប្រាស់ឈុតឆាកសម្ដែង លាយឡំជាមួយភាពស្រើបស្រាល សុិចសុីហួសដែនកំណត់ ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ទៅដល់ ទំនៀមទំលាប់ និងវប្បធម៍ជាតិយ៉ាងធ្ងន់ធ្ងរតែម្ដង។ដោយឡែកកាលពីនារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ លោក ហេង ឡុង បានជួបសំភាសន៏ជាមួយតួស្រីខាងលើនេះ ដើម្បីឲ្យនាងធ្វើការបកស្រាយទាក់ទងចំពោះរឿងមួយនេះ។ ក្នុងនោះដែរ កញ្ញា Rose ក៏បានបកស្រាយថា៖”ចំពោះវីដេអូឃ្លីប ដែលបានបែកធ្លាយនោះ រវាងស្នេហាខ្ញុំ និងតួប្រុសគឺជាចេតនារបស់តួអង្គប្រុសនេះ ដែលបានលួចថត ដោយមិនមានសុំការអនុញ្ញាតពីរូបនាងខ្ញុំ ហើយក៏បានផ្ញើរវីដេអូនេះ តទៅកាន់គ្រុបរបស់គាត់

ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក”។យ៉ាងណាមិញកាលពីម្សិលមិញនេះ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កញ្ញា Rose ក៏បានបង្ហោះសារ និងដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងតួអង្គប្រុសខាងលើនេះ ដោយបានបំពានលើរូបរាងកាយរបស់នាង។ ក្នុងនោះដែរ កញ្ញា រ៉ូស បានសរសេរប្រាប់ឱ្យដឹងថា៖”នាងខ្ញុំrose សូមបកអាក្រាតពីទង្វើរដ៏ស្មោគ គ្រោករបស់តួប្រុស ពេលដែលថតចប់ហើយ នាងខ្ញុំចូលផ្លាស់ខោអាវក្នុងបន្ទប់ បានព្យាយាមជាក់ស្តែង ការបំពានលើរាងកាយរបស់ខ្ញុំ ហើយចង់ប្រាប់ថាសាក្សីរស់មានច្រើនណាស់ ចង់ជាប់គុកនាងខ្ញុំស្វាគមន៍ចា ហើយប្តឹងពីបទចែកចាយ Video Clip

ដោយគ្មានសួរនាំពីនាងខ្ញុំ ហើយនាងខ្ញុំមនុស្សស្រី ជាជនរងគ្រោះ៖ ទី១ ប្ដឹងទៅសមាគមន៏អ្នកសិល្បះអោយជួយ។ ទី២ ប្ដឹងទៅក្រសួងយុត្តិធម៏ ពីបទចែកចាយវីឌីអូ ដោយគ្មានការអនុញ្ញាត្តិ និងបៀតបៀនកេរ្ដិ៍ បំពានរូបរាងកាយ”។តួយ៉ាង ស្រាប់តែព្រឹក ថ្ងៃទី០៧នេះ កញ្ញា Rose បានចេញវីដេអូសុំទោសជាសាធារណៈទៅដល់មហាជន និងទម្លាយឲ្យដឹងរឿងមួយទៀត ទាក់ទងនឹងតួអង្គប្រុស ដែលមានឈ្មោះ យុទ្ធ ឋានៈ បានធ្វើការគំរាមមកលើរូបនាង ដែលថាខ្លួនមានវីដេអូឃ្លីបចំនួន ៣បន្ថែមទៀត ដើម្បីបរិហារកេរ្ដិ៍មកលើកញ្ញា Rose

ចំពោះឈុតស្រើបស្រាលក្រៅឆាក ដែលតួអង្គរូបនេះ បានអោយគេលួចថតអោយ។ ក្នុងនោះដែរ កញ្ញា Rose ក៏បានភ្ជាប់សារមួយឃ្លាថា៖”ខ្ញុំគ្មានពាក្យអ្វីក្រៅពីសុំទោស ប៉ា ម៉ាក់ នឹងបងប្អូនទាំងអស់គ្នា ខ្ញុំសំដែងជ្រុលហួស ព្រោះតែស្រលាញ់សិល្បៈ ទីបំផុតត្រូវខ្មាសគេ ដោយសាតែអាតួប្រុស សូមបងប្អូនទស្សនាវីដេអូនេះចុះ”៕សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment