ភ្នំពេញ៖ ដូចដែលប្រិយមិត្តនឹងមហាជនជាច្រើនបានស្គាល់ច្បាស់ជាក់មិនខាន កុមារា ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី១។ ហើយសព្វថ្ងៃនេះផងដែរ រូបគេក៏បានក្លាយខ្លួនជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្ម ហង្សមាស ផងដែរ។
បើយើងងាកមកពីជីវិតរបស់ ពេជ្រ ថៃ កាលមិនទាន់ចូលខ្លួនមកប្រលងចម្រៀង តារាចម្រៀងវ័យក្មេងរូបនេះ រស់នៅទឹកដីខេត្ត បាត់ដំបង ហើយធ្លាប់រស់ក្រោមទ្រនំរួមជីដូវចាស់របស់ខ្លួន ដែលរូបគេតែងតែហៅថា ម៉ៃចាស់ តាំងពីតូចរហូតដល់ធំដឹងក្តីល្បីឈ្មោះក្លាយជាតារាច្រៀងនេះឯង។
គួរឲ្យសោកស្តាយ លោកយាយរបស់ ពេជ្រ ថៃ បានទទួលមរណភាពកាលពីអំឡុង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ជាហេតុធ្វើឲ្យ ពេជ្រ ថៃ សោកសង្រេងជាពន់ពេក ហើយឲ្យតែរំលឹកដល់ឈ្មោះ ម៉ៃចាស់ រូបគេទប់ទឹកភ្នែកមិនជាប់នោះឡើយ។
ជាក់ស្តែងនាពេលថ្មីៗនេះផងដែរ ពេជ្រ ថៃ បានឡើងសម្ពាសក្នុងកម្មវិធីប៉ុស៍ទូរទស្សន៍ក្នុងស្រុកមួយ គ្រាន់តែពិធីករ រំលឹកដល់ឈ្មោះ លោកយាយភ្លាប ស្រាប់តែ ពេជ្រ ថៃ ស្រក់ទឹកភ្នែកអាណិតដល់លោក ដែលធ្លាប់មើលថែរូបគេតាំងពីតូចក្រូចឆ្មារមកម្ល៉េះ ព្រមទាំមានអនុស្សាវរីយ៍ជូរចត់ ជាច្រើនទៀតជាមួយម៉ែចាស់ផងដែរ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៕