កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅ ថ្មីៗនេះ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “Øun Møm” បានបង្ហោះវីដេអូមួយពីក្មេងស្រីម្នាក់ ដែលច្រៀងបទ “ពឺតៗ” ដល់ថ្នាក់ ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងសឹងតែមិននឹកស្មានដល់ ថែមទំាងមានការចែករំលែកតគ្នាយ៉ាងច្រើន។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត គេឃើញ ក្មេងស្រីម្នាក់នេះ លេចមុខសារជាថ្មីទៀតហើយ ដោយច្រៀងតាមបទពីរោះៗជាច្រើន។ លុះមកដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ទៀត អូនតូច ចេញមុខដាក់១បទទៀតហើយ ជាពិសេស ផ្ញើជូនអ្នកម៉ាប់ៗ ស្តាប់លេងកម្សាន្ត។
ស្តាប់រួច បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ ចេះបាញ់ម៉ាក់អ៊ុំទៀត ក្មួយស្រី, ឆ្លាតណាស់កូនប៉ាណប់ចិត្ត, ដុតណាស់អាយដលតូច, ដុតអ្នកកាម៉ាបដល់ហើយ, ឌឺយាយណាស់ចៅ យាយកាម៉ាប់ដែរតើ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា ៖