អ្នកនាង ធី សុវណ្ណថា៖ ទីបំផុតរកឃើញ ទីតាំងលាក់ខ្លួន កញ្ញា ចរិយាហើយ ដោយទុកពេលត្រឹមតែ

ភ្នំពេញ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថាកាលពីដេីមខែត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងការហើយ ក្រោយពីបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននាខេត្តកោះកុង។យ៉ាងណាមិញចាប់តាំងពីថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីរបានមានការចាប់ផ្តើមមក ក៏ស្រាប់តែមាននារីម្នាក់បានទូរស័ព្ទទៅកាន់លោក ហេង ឡុង និងបានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ និងបានមានការទាក់ទងគ្នាយ៉ាងស្អិតរមួតអស់រយៈពេលជិត១០ឆ្នាំមកហើយ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ជាក់ស្តែងកាលពីយប់មិញនេះ សន្និសីទការសែតបានមានការចាប់ផ្តើមហេីយ

តែចំពោះវត្តមានរបស់កញ្ញា ចរិយា បែរជាមិនមកទៅវិញ ចំពោះមូលហេតុនោះ នៅមិនទាន់មានការបញ្ជាក់អោយដឹងនៅឡើយនោះទេ។ ក្នុងនោះដែរ លោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា ដែលមានវត្តមាននៅពេលនោះ ក៏បានធ្វើការឆ្លើយតបសំនួរពីអ្នកសារព័ត៌មានជាច្រើន ក្រោមការទស្សនាពីមជ្ឈដ្ឋានមហាជនរាប់មុឺននាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកទូទាំងប្រទេស។ទន្ទឹមនឹងនេះកិច្ចសម្ភាសន៍ក្នុងសន្និសីទកាសែតសារព័ត៌មាននេះដែរ អ្នកនាង ធី សុវណ្ណថា ក៏បានមានការប្រកាសថា បេីសិនជាអ្នកណាស្វែករក កញ្ញា ចរិយា ដែលអះអាងជាប្រពន្ធរបស់ស្វាមីនាងបាន នោះនាងនឹងផ្តល់រង្វាន់នូវទឹកប្រាក់ចំនួន ១មុឺនដុល្លារ។ បន្ថែមទៀតនោះ អ្នកនាង ធី សុវណ្ណថា បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តជាខ្លាំង

ដែលនៅថ្ងៃដ៏មង្គលរបស់ខ្លួន បែរជាមានរឿងមិនល្អបែបនេះទៅវិញ។យ៉ាងណាមិញលោក ហេង ឡុង ក៏បានមានការសោកស្ដាយ និងបានធ្វើការសុំទោសទៅកាន់លោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា ផងដែរ ចំពោះរឿងដែលបានកេីតឡេីងកន្លងមកនេះ។ យ៉ាងណាមិញ នៅមុននេះបន្តិច យោងតាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង ធី សុវណ្ណថា បានបង្ហាញឲ្យដឹងថា៖ «ព្រឹកនេះ ខ្ញុំរកនាងចរិយា ឃេីញហេីយ ខ្ញុំទុកពេលឲ្យនាងត្រឹមល្ងាចនេះ ចេញមកជួបខ្ញុំ នាងត្រូវទទួលខុសត្រូវ លេីទង្វេីថោកទាបរបស់នាង»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment