ច្បាស់ការហើយ អ្នកម៉ាក់ ឪក សុគន្ធកញ្ញា និងសម្រាលនៅមន្ទីរពេទ្យទំនើបមួយនៅប្រទេសថៃ

ភ្នំពេញ ៖ ដូចប្រិយមិត្តបានដឹងរួចមកហើយ តារាចម្រៀង ឱក សុគន្ធកញ្ញា កៀកថ្ងៃសម្រាលកូនមែនទែនហើយ ដោយសារកាន់តែកៀកដល់ថ្ងៃនោះ តារាចម្រៀងដែលជាខ្លាញីប្រចាំផលិតកម្មហង្សមាសរូបនេះ បានបណ្តើរស្វាមីបណ្តូលចិត្តចេញទៅក្រៅប្រទេសភ្លាម ដើម្បីត្រៀមសម្រាលកូនដំបូងដោយក្តីរំភើប កាលពីថ្ងៃទី ៥ ខែវិច្ឆិកាកន្លងទៅ ។បើតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហាញឱ្យដឹងកាលពីប៉ុន្មានម៉ោងមុននេះថា អ្នកនាង និង ស្វាមី បានជ្រើសរើសមន្ទីរពេទ្យ Bumrungrad ដែលជាមន្ទីរពេទ្យដ៏ល្បី និង ទំនើបមួយក្នុងប្រទេសថៃ ដើម្បីសម្រាលកូនប្រុសដំបូងរបស់ពួកគេ ។ ពេលនេះដែរប្តីប្រពន្ធអ្នកសិល្បៈ

ឱក សុគន្ធកញ្ញា ក៏កំពុងស្ថិតនៅក្នុងប្រទេសមួយនេះ ជាមួយការរង់ចាំថ្ងៃសម្រាលកូនមកដល់ក្នុងពេលឆាប់ៗនេះផងដែរ ។បើងាកមកមើលពីអារម្មណ៍របស់ ឱក សុគន្ធកញ្ញា ក្នុងវេលាជិតសម្រាលកូននេះ ឃើញថានាងហាក់សប្បាយ និង រំភើបចិត្តប្លែក ព្រោះក្នុងពេលឆាប់ៗខាងមុខនេះ នាង និង ស្វាមីនឹងបានឃើញមុខកូនប្រុសដំបូងហើយ ។ ជាមួយគ្នានោះក៏មានការជូនពរពីសំណាក់អ្នកគាំទ្រ មិត្តភក្តិ និង ក្រុមគ្រួសារ ឱ្យការសម្រាលរបស់តារាចម្រៀងស្រីរូបនេះទទួលបានជោគជ័យ និង សុវត្ថិភាព ទាំងម្តាយ និង កូនផងដែរ ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment