មិនធម្មតា! លេចមុខសុទ្ធតែតារាល្បីៗ ចូលរួមមង្គលការប្អូនស្រី នី មុនីនាថ ម្សិលមិញ ហើយក៏បានធ្វើឲ្យ លោក ប៉ែន ចំរុង ចាប់អារម្មណ៍រឿងមួយ យ៉ាងខ្លាំង ដល់ថ្នាក់ទប់ចិត្តអត់បាន ក៏ទំលាយប្រាប់ ថា…

ទស្សនិកជនជាច្រើន ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែង ដែលមានសម្រស់ស្រស់ ផូរផង់ មានទឹកមុខ ស្រគត់ស្រគំ និងមានងារជា តារាទឹកភ្នែក គឺ កញ្ញា នី មុនីនាថ ។ តារារូបនេះ នៅតែទទួលបានការគំាទ្រយ៉ាងខ្លាំងដដែល មកទល់ពេលនេះ តាមរយៈលេចមុខក្នុងការសម្តែងផ្សេងៗមិនដែលដាច់ឡើយ ជាពិសេសនោះ ភាគច្រើនដើរជាតួកំសត់ ស្រក់ទឹកភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ប្អូនស្រីបង្កើត របស់ តារាសម្តែងរូបនេះ បានចូលរោងការតាមប្រពៃណីខ្មែរហើយ មើលទៅកូនក្រមុំពិតជាស្រស់ស្អាតណាស់ ។ ប្អូនស្រី មុនីនាថ មានឈ្មោះ នី​ សុផារ័ត្ន ហើយក៏បានរៀបការជាមួយកូនកំលោះ ឈ្មោះ ​សេង​ រតន:ឧត្តម មើលទៅអ្នកទំាងពីរពិតជាសមខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញមានវត្តមានតារាល្បីៗជាច្រើនដួង លេចមុខ ក្នុងកម្មវិធីនេះផងដែរ មានដូចជា លោក ប៉ែន ចំរុង, កញ្ញា ណូម័រ, ករុណា ពេជ្រ, អ៊ឹង និមល, កញ្ញា ជីជី, ឌួង ហ្សូរីដា, គង់ សុជាតិ, ថន លក្ខិណា, សុខ ពិសី, អ្នកនាង គ្រត, ចាន់ កែវនិមល, ទឹម រដ្ឋា, វ៉ាង ស្រីណូ, ចន ចាន់លក្ខិណា, លី ម៉ារីណា រួមទំាងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត លោក ប៉ែន ចំរុង ក៏បានចាប់អារម្មណ៍រឿងមួយយ៉ាងខ្លាំង ដល់ថ្នាក់ទប់ចិត្តអត់បាន ក៏និយាយថា “ឆ្លងកាត់កម្មវិធីមង្គលមួយនេះខ្ញុំរឹតតែស្គាល់ ប្អូនស្រី នី មុនីនាថ ថាគាត់ពិត បងស្រី ដែលមានការលះបង់ខ្ពស់ ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបងប្អូន ហើយក៏រំភើប ចំពោះភាពជំនួស និងមោទកភាព ចំពោះប៉ាម៉ាក របស់គាត់ ដែលឃើញកូនៗ ចេះស្រលាញ់គ្នាបែបនេះ ហើយក៏សូមជូនពរ គូស្វាមីភរិយាថ្មីថ្មោង រឹតតែសុខសុភមង្គល ជោគជ័យ គ្រប់ការងារភារកិច្ច (ពាក្យថាបងប្អូន យ៉ាងណាក៏មិនចោលគ្នាដែរ)”៕

Related posts

Leave a Comment