អុញនោះរឿងកាន់តែធំហើយ! អ្នកនាង ធី សុវណ្ណថា ប្រកាសផ្តល់រង្វាន់ជូនអ្នកណាដែរបានរងឃើញកញ្ញា ចរិយា ដោយជូនលុយចំនួន (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបច្បាស់ហើយរឿងរ៉ាវទាក់ទងនឹងអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ដែលចាប់តាំងពីថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីររួចមក ក៏ស្រាប់តែផ្ទុះរឿងនារីម្នាក់ឈ្មោះ ចរិយា បានទូរស័ព្ទទៅកាន់លោក ហេង ឡុង និងបានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ រហូតធ្វើឲ្យមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក។ទន្ទឹមនឹងរឿងរ៉ាវនេះដែរ អ្នកនាង ធី សុវណ្ណថា ភរិយាលោក ផែ សុវណ្ណារិទ្ធ ដែលទេីបតែរៀបមង្គលការថ្មីៗនេះ ក៏បានស្នេីរដល់លោក ហេង ឡុង អោយមានសន្និសីទសួរដេញដោលទល់មុខគ្នានៅថ្ងៃនេះ ដេីម្បីបង្ហាញការពិតដល់មជ្ឈដ្ឋានមហាជន ក៏ដូចជាស្វែងរកយុត្តិធម៌ជូនដល់ស្វាមីខ្លួន ដែលកំពុងតែមានការចោទប្រកាន់នេះ។យ៉ាងណាមិញ លោក ហេង ឡុង ដែលកាលពីម្សិលមិញនេះ ក៏បានឆ្លើយតបទៅកាន់អ្នកនាង ធី សុវណ្ណថា វិញថា៖ «ខ្ញុំឯកភាព តាមការស្នេី របស់ប្អូនស្រី ធី សុវណ្ណថា ធ្វេីសន្និសីទការសែតរួមគ្នា

សួរដេញដោលទល់មុខគ្នា។ តែខ្ញុំសុំការយោគយល់ ពីប្អូនស្រី ថ្ងៃនេះ ខ្ញុំរៀបចំមិនទាន់ទេ ខ្ញុំស្នេីធ្វេីសន្និសីទនៅថ្ងៃស្អែក ទី៦ វិច្ឆិកា វេលាម៉ោង ៦ល្ងាច នៅសមាគមសិល្បករខ្មែរ ផ្លូវ៦០៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លេខទូរស័ព្ទៈ 017 990 332»។ដោយឡែក អ្នកនាង ធី សុវណ្ណថា ក៏បានឆ្លេីយតបទៅកាន់លោក ហេង ឡុង វិញថា៖ «ខ្ញុំយល់ព្រម ទទួលសំណេីរលោក ហេង ឡុង ទទួលធ្វេីសន្និសីទការសែតរួមគ្នា នៅថ្ងៃស្អែក ខ្ញុំ ប្តីខ្ញុំ និងក្រុមមេធាវីខ្ញុំ ត្រៀមរួចរាល់អស់ហេីយ ខ្ញុំបានអញ្ជេីញប៉ូលីស និងត្រៀមពាក្យបណ្តឹង និងរៀបចំភស្តុតាងគ្រប់គ្រាន់អស់ហេីយ…។ សូមនាងចរិយា ផ្តាំលាគ្រួសារ ឲ្យហេីយទៅ ស្រីអាក្រក់ ចង់បំបែកបំបាក់គ្រួសារគេ»។ជាក់ស្តែងនៅមុននេះបន្តិច សន្និសីទការសែតបានមានការចាប់ផ្តើមហេីយ

តែចំពោះវត្តមានរបស់កញ្ញា ចរិយា នៅមិនទាន់មកដល់នៅឡេីយនោះទេ បន្ទាប់ពីមានការចាប់ផ្ដើមអស់រយៈពេលប៉ុន្មានម៉ោងមកនោះ។ ក្នុងនោះដែរ លោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា ដែលមានវត្តមាននៅពេលនេះ ក៏បានធ្វើការឆ្លើយតបសំនួរពីអ្នកសារព័ត៌មានជាច្រើន ក្រោមការទស្សនាពីមជ្ឈដ្ឋានមហាជនរាប់មុឺននាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកទូទាំងប្រទេស។យ៉ាងណាមិញ ជាមួយនឹងកិច្ចសម្ភាសន៍ក្នុងសន្និសីទកាសែតសារព័ត៌មាននេះដែរ អ្នកនាង ធី សុវណ្ណថា ក៏បានមានការប្រកាសថា បេីសិនជាអ្នកណាស្វែករក កញ្ញា ចរិយា

ដែលអះអាងជាប្រពន្ធរបស់ស្វាមីនាងបាន នោះនាងនឹងផ្តល់រង្វាន់នូវទឹកប្រាក់ចំនួន ១មុឺនដុល្លារ។ បន្ថែមទៀតនោះ អ្នកនាង ធី សុវណ្ណថា បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តជាខ្លាំង ដែលនៅថ្ងៃដ៏មង្គលរបស់ខ្លួន បែរជាមានរឿងមិនល្អបែបនេះទៅវិញ។ ជាមួយគ្នានេះដែរ លោក ហេង ឡុង ក៏បានមានការសោកស្ដាយ និងបានធ្វើការសុំទោសទៅកាន់លោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា ផងដែរ ចំពោះរឿងដែលបានកេីតឡេីងនេះ។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment