ប្រពៃណាស់! នាយកសាលាបឋមសិក្សាភ្នំពីរ សុំផ្ទះឈើមួយខ្នងគ្រាន់គ្រូស្នាក់នៅ ពេលទៅបង្រៀន មិនគិតយូ លោកស្រី ទ្រី ដាណា ប្រាប់ថា ជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយទៀត សម្រាប់…

ជឿជាក់ថាមានបងជាច្រើន ប្រាកដជាបានស្គាល់លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាស ដ៏ធំ និងជាម្ចាស់ប្រេន NNP ដ៏ល្បីឈ្មោះ ព្រមទាំងជាបុគ្គលម្នាក់ ដ៏សែនចិត្តល្អ ចិត្តក្តីមេត្តា ដូចជាព្រះ ជួយដល់បងប្អូនខ្មែរយើង ដែលគាត់ទីទាល់ក្រ ពិសេសគឺបងប្អូនដែលមានបញ្ហាសុខភាព គឺលោកស្រី និងស្វាមី តែងតែខ្នះខ្នែង នៅក្នុងការជួយជានិច្ច មិនថាទៅដល់ទីណា កន្លែងណាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “នេះសាលាបឋមសិក្សាភ្នំពីរ នៅខេត្តក្រចេះ មើលហើយស្រណោះណាស់ ។ នាយកសាលាសុំផ្ទះឈើមួយខ្នងគ្រាន់គ្រូស្នាក់នៅ ពេលទៅបង្រៀន ព្រោះនៅជិតនោះ គ្មានកន្លែងស្នាក់នៅ “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានបន្ថែមទៀតថា “ឥឡូវជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយ គ្រាន់ប្រើប្រាស់សម្រាប់គ្រូៗដែលលះបង់ទៅបង្រៀននៅទីនោះ។ អរគុណលោកនាយកសាលាណាស់ ដែលនាំកម្លាំងជួយសាងសង់ ដោយមិនគិតថ្លៃជាង គឺគាត់សុំតែថ្លៃសម្ភារៈ និងឈើប៉ុណ្ណោះ។ យើងត្រូវយកចិត្តទុកដាក់ លើការសិក្សារបស់ក្មេងៗ ព្រោះអនាគត ពួកគេនឹងក្លាយជាទំពាំងសុ្នងឬស្សី។ អ្វីដែលនាងខ្ញុំ អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបាន នាងខ្ញុំនឹងព្យាយាមតាមសមត្ថភាព។ កុំនាំគ្នាថា ត្រូវនាំគ្នាធ្វើ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment